ខេត្តស្វាយរៀង៖ មានករណីស្ត្រីម្នាក់ឈ្មោះពៅ នី អាយុ២៩ឆ្នាំបានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀងក្រោយពីចូលទៅពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាលផាសុខភាព១ ហើយមានអាការៈហត់ ពិបាកដកដង្ហើម អស់កម្លាំងខ្លាំរហូតសន្លប់បាត់បង់ស្មារតី ត្រូវគ្រូពេទ្យប្រចាំទីនោះ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តភ្លាមៗបាន២យប់ក៏បានស្លាប់ ក្រុមគ្រូពេទ្យយកសំណាក បឋម វិជ្ជមានកូវីដ១៩ គណៈកម្មការក្រុមការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ខេត្តបានរុមសពស្ត្រីរងគ្រោះយកទៅបូជា រីឯបុរសជាប្តីត្រូវឲ្យធ្វើចត្តាឡីសក័១៤ថ្ងៃនៅក្នុងមន្ទីរពេទ្យរួចបានយកសំណាក ពិនិត្យធ្វើតេស្ត បឋម អវិជ្ជមាន។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីស្ត្រីឈ្មោះពៅ នីស្លាប់បាត់បង់ជីវិតនេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០៦ឧសភា២០២១នៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង។បើតាមឈ្មោះម៉ៅ ម៉ុង ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរអ្នកបើកបររថយន្តដឹកដី ត្រូវជាប្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា គាត់ពីនាក់ប្តីប្រពន្ធ មានទីលំនៅភូមិត្រពាំងស្នួលឃុំស្វាយសល់ស្រុកក្រគរ ខេត្តពោធិសាត់ ពីនាក់ប្តីប្រពន្ធបានមកធ្វើការ សង់ផ្លូវថ្នល់ក្រាលកៅស៊ូ មួយខ្សែស្ថិតនៅឃុំញរស្រុកកំពង់រោទ៌ខេត្តស្វាយរៀងរយៈពេល៦ខែមកហើយ។ប្រភពបន្តទៀតថា នៅល្ងាចថ្ងៃទី០៣ឧសភា២០២១ប្រពន្ធរបស់គាត់ឈ្មោះ ពៅ នី មានជម្ងឺ ឈឺសរសៃ ក បុកមកក្បាល ឈឺក្បាល លុះព្រឹកឡើងនៅថ្ងៃទី៤ឧសភា បាននាំប្រពន្ធជិះហ្វ័សអាប់ មកពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាលផាសុខភាព ១ ស្ថិតនៅភូមិវាលយន្ត សង្កាត់ស្វាយរៀងក្រុងស្វាយរៀង។

ពិនិត្យ ចង្វាក់បេះដូង ថតអេកូ វាស់កំហាប់ឈាម លទ្ធផល គ្រូពេទ្យប្រាប់ថា ចង្វាក់បេះដូងដើរញាប់ ហើយគ្រុណពោះវៀនតិចតួច ហើយការរង់ចាំលទ្ធផល នេះ រហូតដល់រសៀល ស្រាប់តែប្រពន្ធរបស់គាត់អស់កម្លាំងខ្លាំង សន្លប់បាត់ស្មារតី រូបគាត់ជាប្តីក៏បានហៅគ្រូពេទ្យឲ្យមកជួយ ក្រុមគ្រូពេទ្យឃើញប្រពន្ធគាត់សន្លប់ក៏ដឹកតាមរថយន្តសាមុយបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ ក្រុមគ្រូពេទ្យបានបន្តោងសេរ៉ូម និងឲ្យថ្នាំលេប ក៏ប៉ុន្តែគ្មានធូស្រាលទេ។ ប្រភពបន្តទៀតថា ប្រពន្ធគាត់សន្លប់ រវើរវាយដេកថ្ងូរ ឈឺចាប់ក្បាលខ្លាំងពេល សួរមិនអាចឆ្លើយតបបានទេ រហូតដល់ម៉ោង៥និង៣០នាទីទៀបភ្លឺថ្ងៃទី០៦ឧសភា២០២១ ប្រពន្ធគាត់បានស្លាប់បាត់បង់ជីវិតតែម្តង។ហើយគ្រូពេទ្យប្រាប់ថា ប្រពន្ធគាត់(ពៅ នី) វិជ្ជមានកូវីដ-១៩ ហើយបានរុមកៅស៊ូ ដឹកយកទៅបូជា ដោយមិនអនុញ្ញាតិឲ្យប្តីបានទៅជិតសពប្រពន្ធទៀតទេ។ ហើយគ្រូពេទ្យ បានយកគាត់ជាប្តី ឲ្យនៅក្នុងបន្ទប់ក្នុងមន្ទីរពេទ្យខេត្តនោះនិងបានយកសំណាកទៅធ្វើតេស្តបឋម លទ្ធផលអវិជ្ជមានកូវីដ១៩។

ចំណែកសមត្ថកិច្ចបានឲ្យដឹងថា ដោយមានករណីស្ត្រីឈ្មោះ ពៅ នី ស្លាប់ នោះគឺធ្វើតេស្តបឋមវិជ្ជមានកូវីដ១៩ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ អ្នកពាក់ពន្ធ័ ដោយជនរងគ្រោះមកពិនិត្យ ពិគ្រោះជម្ងឺនៅមន្ទីរសម្រាកព្យាបាលផាសុខភាព១ ដែលបានចូលមកពិត្យសុខភាព ចាប់ពីថ្ងៃទី៤ ទី៥ ទី៦ឧសភា២០២១ មានអ្នកពាក់ពន្ទ័ផ្ទាល់និងប្រយោលរួមទាំងគ្រូពេទ្យនេះផងសរុប៤២នាក់ដើម្បីយកសំណាកនិងត្រៀមឲ្យធ្វើចត្តាឡីសក័។ទាក់ទិនករណីនេះដែរលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះគាត់មានជម្ងឺ ហើយប្តីគាត់បាននាំមក មន្ទីរសម្រាកព្យាបាលផាសុខភាព១ ពិនិត្យ ពិគ្រោះអាការៈជម្ងឺ គឺស្ត្រីរងគ្រោះមានបញ្ហាបេះដូង ចង្វាក់បេះដូងដើរញាប់ អស់កម្លាំង ដោយមានជម្ងឺធ្ងន់ប្តីបានបញ្ជូនប្រពន្ធទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ហើយបានស្លាប់ ក្រុមគ្រូពេទ្យយកសំណាកពិនិត្យធ្វើតេស្តបឋម លទ្ធផលវិជ្ជមានកូវីដ១៩ ហើយមន្ទីរពេទ្យបានយកសពជនរងគ្រោះទៅបូជា ចំណែកប្តីឲ្យធ្វើចត្តាឡីសក័ ហើយយកសំណាកធ្វើតេស្តបឋម២លើកអវិជ្ជមាន ទើបសម្រេចយកសំណាកជនរងគ្រោះធ្វើតេស្តបឋមម្តងទៀតអវិជ្ជមាន ធ្វើតេស្តលើកទី៣ អវិជ្ជមាន ក៏សម្រេចយកសំណាកជនរងគ្រោះទៅពិនិត្យនៅមន្ទីរពិសោធន៍ជាតិប៉ាស្ទ័ររាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ឧសភា២០២១នេះលទ្ធផលអវិជ្ជមាន ដូច្នេះក្រុមការងារបានឲ្យបុរសជាប្តី ចេញពីចត្តាឡីសក័ នៅវេលាម៉ោង២រសៀលនេះហើយប្រគល់ធាតុប្រពន្ធឲ្យប្តីយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី។ចំពោះក្រុមគ្រូពេទ្យនិងអ្នកសង្ស័យពាក់ពន្ធ័ផ្ទាល់និងប្រយោលទាំង៤២នាក់ក៏មិនបានយកសំណាកនិងឲ្យធ្វើចត្តាឡីសក័ដែរ។លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំឲ្យមានការភ័យខ្លាចឬព្រួយបារម្មណ៍ អី ស្ត្រីរងគ្រោះស្លាប់ដោយជម្ងឺ មិនមែនស្លាប់ដោយកូវីដ១៩ទេ។នេះជាដំណឹងល្អ ចំពោះអ្នកពាក់ពន្ធ័ទាំង៤២នាក់ព្រួយបារម្មណ៍បានត្រេកអយ៉ាងខ្លាំង៕ រក្សាសិទ្ធិដោយ ៖ វ៉ៃកូ



