Thursday, February 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អញ្ជើញ​ចុះ​ត្រួតពិនិត្យ​និង​សួរសុខទុក្ខ​នាយ នាយរង និង​ពល​អាវុធហត្ថ ឈរជើង​នៅ​តំបន់​ក្រហម​

ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​សុក្រ ទី​០៧ ខែឧសភា ឆ្នាំ​២០២១ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​យោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​សួរសុខទុក្ខ​នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​កងរាជអាវុធហត្ថ ដែល​ឈរជើង​ការពារ​តំបន់​បិទ​ខ្ទប់ ដែលជា​តំបន់​ក្រហម នៅ​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ និង​តំបន់​បុរី​រុងរឿង ខណ្ឌ​ជ្រោយចង្វារ​។​

លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ផ្តាំផ្ញើ​ដល់​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ ត្រូវ​រក្សា​អនាម័យ គោរព​វិន័យ បទបញ្ជា ក្រមសីលធម៌ សុជីវធម៌ អនុវត្ត​នូវ​វិធាន ៣ ការពារ ៣ កុំ វិធានការ​សុខាភិបាល និង​ប្រកាន់​ភ្ជាប់​នូវ​ទិស​ស្លោក ចំពោះ​ប្រទេសជាតិ ត្រូវការពារ ចំពោះ​ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវគោរព បទល្មើស​ត្រូវតែ​បង្ក្រាប​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×