Thursday, February 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែ​មានហើយ​! មង្គលការ​ក្នុងសម័យ​កូ​វីដ​នៅ​ឥណ្ឌា ពិធី​បំពាក់​កំរងផ្កា​ឲ្យ​គ្នា​ទៅវិញទៅមក កូនកំលោះ​កូនក្រមុំ​ត្រូវធ្វើ​បែបនេះ​… (​វីដេអូ​)

​មេរោគ​រាតត្បាត Covid-19 បាន​បណ្តាលឱ្យ​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ត្រូវ​លុបចោល ឬ​ពន្យារពេល​នូវ​កម្មវិធី​ផ្សេងៗ ក្នុងនោះ​ជាក់ស្តែង​ដូចជា​មង្គលការ​ជាដើម​។ តែ​ទោះជា​យ៉ាងណាក៏ដោយ មនុស្ស​មួយចំនួន​នៅតែ​ព្យាយាម​រក​វិធី​ច្នៃប្រឌិត ព្រោះតែ​មិន​ចង់​រំសាយ ឬ​លុបចោល​ផែនការ​របស់​ពួកគេ​។

​ជាក់ស្តែង វីដេអូ​ថ្មី​មួយ​នេះ បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ជាខ្លាំង គ្រា​ដែល​គេ​បាន​ឃេ​ី​ញ​គូ​ស្វាមីភរិយា​ជនជាតិ​ឥណ្ឌា​មួយគូ បាន​ប្រថុយ​រៀប​មង្គលការ​របស់​ពួកគេ ដោយ​អនុវត្ត​ការរក្សា​គម្លាត​ពីគ្នា​របស់​ពួកគេ តាមរយៈ​វិធី​ប្រើ​ដំបង​ឬ​ស្សី ដើម្បី​ដោះដូរ​កំរងផ្កា​ឲ្យ​គ្នា​ទៅវិញទៅមក​។

​នៅក្នុង​វីដេអូ​ឃ្លី​ប​រយៈពេល ១៩ វិនាទី ដែល​ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម Twitter កូនកំលោះ និង​កូនក្រមុំ ត្រូវ​បានឃើញ​ពាក់​របាំង និង​ម៉ា​ស់មុខ ហើយ​ពួកគេ​បាន​ប្រើ​ឈើ​ប្ញ​ស្សី ដើម្បី​បំពាក់​កំរងផ្កា​ឲ្យ​គា្ន​ទៅវិញ​ទៅវិញទៅមក ដើម្បី​រក្សា​គម្លាត​ពីគ្នា​។ មង្គលការ​នេះ​ត្រូវបាន​គេ​និយាយថា បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង Begusarai ស្ថិតនៅ​រដ្ឋ Bihar ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​៣០ ខែមេសា កន្លងទៅនេះ​។​

​វីដេអូ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម នៅពេលនេះ បាន​ទាក់ទាញ​ការ​ទស្សនា​រាប់ម៉ឺន​សែន View ។ ក្នុងនោះ អ្នកលេង​អុ​ី​ន​ធើរ​ណែ​ត​មួយចំនួន បាន​គាំទ្រ​ចំពោះ​វិធី​របស់​ពួកគេ ប៉ុន្តែ អ្នក​ខ្លះទៀត បាន​រិះគន់ថា ពួកគេ​មិនគួរណា​មិន​ពន្យារពេល​រៀបការ​សិន​ទេ គ្រា​ពេលដែល​ប្រទេសជាតិ​កំពុង​ជួប​វិបត្តិ​កូ​វីដ​-១៩ ដ៏​ធ្ងន់ធ្ងរ ខណៈ​អ្នក​ឆ្លង​កាន់តែ​កើនឡើង រីឯ​អ្នកស្លាប់​ក៏ត្រូវ​បាន​បូជា​ច្រើន​លើសលុប​ពីថ្ងៃ​ទៅមួយថ្ងៃ​៕

រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×