Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីណែនាំ ១៤ ចំណុច ចំពោះរដ្ឋបាលរាជធានី ខេត្ត ដើម្បីបន្តទប់ស្កាត់ការឆ្លងរាលដាល

ភ្នំពេញ ៖ សេចក្តីសង្ខេបសម្រាប់សាធារណៈជនចំពោះសេចក្តីណែនាំ ០៣សណន ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល គឺ ការណែនាំ ១៤ចំណុច របស់រាជរដ្ឋាភិបាលចំពោះអាជ្ញាធររាជធានី-ខេត្តដើម្បីបន្តទប់ស្កាត់ការឆ្លងរាលដាល ។

១. ត្រូវសម្រេបសម្រួល ការចាក់វ៉ាក់សាំងនៅភ្នំពេញ និងកណ្ដាល ឱ្យបានលឿន និងឆាប់រហ័ស ដោយ
មានសណ្តាប់ធ្នាប់ល្អ។ អាជ្ញាធរក្រៅពីភ្នំពេញនិងកណ្ដាល ត្រូវត្រៀមខ្លួនដូចគ្នា!

២. បើអាជ្ញាធរសម្រេច Lockdown តំបន់ណាមួយ អាជ្ញាធរត្រូវធ្វើឱ្យបានឆាប់ និងទាន់ពេលវេលា។ អាជ្ញាធរអាចកំណត់បែងចែកជា តំបន់ក្រហម លឿងទុំ និងលឿង ។

៣. បើមានការ Lockctown តំបន់ណាមួយ អាជ្ញាធរត្រូវអនុវត្តឱ្យបានល្អក្នុងការត្រួតពិនិត្យការចេញ-ចូល។

៤. ត្រូវត្រៀមស្បៀង និងជំនួយសង្គ្រោះនានា ជូនពលរដ្ឋក្រីក្រលំបាក ពិសេសតំបន់ក្រហម។

៥. អាជ្ញាធរត្រូវយកសំណាកធ្វើតេស្តរហ័សចំពោះអ្នកដំណើរមកពីតំបន់មានការផ្ទុះរាលដាល ពង្រឹងការ ពាក់ម៉ាស រក្សាគម្លាត ការធ្វើចត្តាឡីស័ក (មានការស្នាក់នៅ)។ល។

៦. ត្រូវគ្រប់គ្រងការចេញ-ចូលតាមច្រកព្រំដែនទាំងអស់ឱ្យបានម៉ឺងម៉ាត់ ជាពិសេសប្រយ័ត្នចំពោះ មេរោគបំប្លែងខ្លួនថ្មី។

៧. អាជ្ញាធរនៃខេត្តព្រំប្រទល់ជាប់គ្នា ត្រូវសហការគ្នាដាក់ចេញវិធានការួមទប់ស្កាត់ការឆ្លងរាលដាល

៨. ត្រូវរឹតត្បិតសកម្មភាព ឬអាជីវកម្មណាដែលមានហានិភ័យខ្ពស់។ ឧ. ការសេពគ្រឿងស្រវឹង ។ល។

៩. ត្រូវដាក់បម្រាមគោចរហាមធ្វើដំណើរពីម៉ោង ៨យប់ ទៅ ៣ភ្លឺ ។

១០. ត្រូវរៀបចំរបៀបរៀបរយ និងសណ្តាប់ធ្នាប់ នៅតាមទីកន្លែងដែលមានហានិភ័យខ្ពស់។ ឧ. ផ្សារ អាហារដ្ឋាន ។ល។

១១. ត្រូវហាមឃាត់ ឬផ្អាកទីតាំងណា ដែលមានការសង្ស័យថាមានការឆ្លងរាលដាល លើកលែងតែទីតាំង ចាំបាច់បំផុត។

១២. ក្រសួងការងារ និងក្រសួងសុខាភិបាលត្រូវចេញសេចក្តីណែនាំអំពីវិធានការចាំបាច់សម្រាប់រោងចក្រ
សហគ្រាស ដែលរកឃើញមានការឆ្លងរាលដាល។

១៣. ត្រូវពង្រឹងកាតព្វកិច្ចពាក់ម៉ាស រក្សាគម្លាត និង ៣ការពារ និង ៣កុំ និងបន្តអប់រំតាមសហគមន៍ ជៀសវាងការរើសអើងអ្នកមកពីតំបន់ដែលមានការឆ្លង។

១៤. ក្រសួង-ស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្ត ត្រូវសហការគ្នាចាត់វិធានការចាំបាច់ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាល៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×