Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

«សុខទុក្ខរបស់ប្រជានុរាស្រ្ត ជាសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ»

ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជអំណោយ ដ៏ឧត្តុង្គឧត្តមសម្រាប់សម្រាលទុក្ខលំបាក ជូនប្រជានុរាស្រ្តជាកូនចៅរបស់ព្រះអង្គ ដែលទទួលរងផលប៉ះពាល់ដោយមេរោគ COVID-19 តាមរយៈសាលារាជធានីភ្នំពេញ និងថ្នាក់ដឹកនាំខេត្តកណ្តាល សរុបរួមមាន អង្ករចំនួន ១៧០តោន មីចំនួន ៦,៦០០កេសតូច ត្រីខចំនួន ៦,៦០០យួរ ទឹកសុទ្ធ ចំនួន ១,៣០០កេស និង ម៉ាស់ចំនួន ២៤,០០០បន្ទះ កាលពីវេលាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ ។

កូនចៅប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រ សូមព្រះបរមរាជានុញ្ញាត ក្រាបថ្វាយអំណរព្រះគុណយ៉ាងជ្រាលជ្រៅ និងសូមចារឹកទុកក្នុងក្រអៅបេះដូង នូវព្រះរាជសកម្មភាព ដ៏វិសេសវិសាល នៃព្រះអង្គទាំងទ្វេ ដែលបានដង្ហែតាមយ៉ាងខ្ពង់ខ្ពស់បំផុត នូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយម ដ៏រុងរឿងនៃយើង ក្នុងការជួយសម្រាលទុក្ខលំបាក និងតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្រ្តជាធំនៅគ្រប់កាលៈទេសៈ ដែលបង្ហាញឲ្យឃើញនូវ ព្រះរាជហឫទ័យ ប្រកបដោយទសពិរាជធម៌ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្រ្តកម្ពុជា ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×