Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំសម្ព័ន្ធសហជីពជាតិ : ក្រុមសហជីព-អង្គការសង្គមស៊ីវិលមួយចំនួន បំភ្លៃការពិតអំពីស្ថានភាពកម្មករ

ភ្នំពេញ ៖ មេដឹកនាំសម្ព័ន្ធសហជីពជាតិបានឆ្លើយតបទៅក្រុមសហជីព ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួនតូច នៅកម្ពុជាដែលបានលើកឡើងអំពីស្ថានភាពកម្មករ កម្មការិនី នៅក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលនាពេលកន្លងមកនេះ គឺជាការបំភ្លៃការពិត បង្កភាពញុះញង់ ចំពោះកម្មករនិយោជិត ជាក់ស្តែងមកដល់ពេលនេះ គឺមិនមានអ្នកណាម្នាក់ស្រែកថា ដាច់អាហាររហូតដល់ស្លាប់នោះទេ។

លោកហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងប្រាប់ CEN ថា មានក្រុមសហជីព ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួនតូច ដែលបានលើកឡើងហួសពីស្ថានភាពជាក់ស្តែង និងបំភ្លៃបំផ្លើសបង្កភាពញុះញង់ និងចលាចល ចំពោះកម្មករនិយោជិត គឺមិនមានអ្នកណាម្នាក់ស្រែកថា ដាច់អាហាររហូតដល់ស្លាប់នោះទេ។ ហើយមកដល់ពេលនេះ នៅក្នុងតំបន់បិទខ្ទប់ គឺកម្មករ កម្មការិនី និងប្រជាពលរដ្ឋបានទទួលស្បៀងអាហារគ្រប់គ្រាន់ ដោយមិនមានអ្នកណាម្នាក់ ដាច់ពោះស្លាប់ដោយសារអត់អាហារនោះទេ។ ហើយវាគ្រាន់តែរាជរដ្ឋាភិបាល បានខិតខំពុះពារបិទខ្ទប់តំបន់មួយចំនួន ដើម្បីបញ្ជៀសពីការស្លាប់ដោយសារជំងឺកូវីដ១៩ និងដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសុខុមាលភាពល្អ ជៀសវាងការឆ្លងរីលរាលដាលជំងឺដ៏កាចសាហាវនេះ។

លោកហ្វា សាលី បានសូមឲ្យអង្គការសង្គមស៊ីវិល និងសហជីពមួយចំនួនតូច ដែលមាននិន្នាការទៅរកខាងប្រឆាំង សូមឲ្យមានសុទិដ្ឋនិយម និយាយឲ្យមានការពិតជាក់ស្តែង កុំនិយាយបំផ្លើស។ ដោយលោកបានបញ្ជាក់ថា ចំពោះការលើកឡើងរបស់អង្គការសង្គមស៊ីវិលខ្លះបានលើកឡើងនោះ គឺវាហួសពីការពិតដែរ ទាក់ទងថ្លៃស្នាក់នៅ ពីព្រោះមានម្ចាស់ផ្ទះជួលមួយចំនួន ក៏បានអនុគ្រោះលើកលែងមិនយកថ្លៃផ្ទះជួលនោះទេ និងខ្លះទៀតយក ៥០ភាគរយ ហេតុនេះកុំលើកឡើងបញ្ហានេះ ហើយមកដាក់បន្ទុកលើរាជរដ្ឋាភិបាល៕ រក្សាសិទ្ធិដោយ: ចេស្តារ

×