Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសុខភាពពិភពលោក បានទទួលស្គាល់វ៉ាក់សាំងចិនឈ្មោះ ស៊ីណូហ្វាម ជាផ្លូវការហើយ

ភ្នំពេញ ៖ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចទទួលស្គាល់វ៉ាក់សាំងចិន ឈ្មោះ ស៊ីណូហ្វាម ជាផ្លូវការហេីយនៅថ្ងៃនេះ។

អង្គការនេះ បានដាក់វ៉ាក់សាំងចិន Sinopharm ចូលក្នុងបញ្ជីប្រេីប្រាស់បន្ទាន់ប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបេីយោងតាមបណ្តាញសង្គម Twitter របស់អង្គការ WHO នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

វ៉ាក់សាំងនេះជាវ៉ាក់សាំងដ៏សំខាន់មួយ ក្នុងចំណោមវ៉ាក់សាំងសំខាន់ៗពីររបស់ចិន ដែលបានផ្តល់ឱ្យប្រជាជនរាប់រយលាននាក់រួចទៅហើយនៅក្នុងប្រទេសចិន និងនៅបរទេស។ វាបានក្លាយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងគេរបស់ប្រទេសមិនមែនលោកខាងលិច ដែលទទួលបានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO)។ ហើយនេះក៏ជាលើកទី១ ដែលអង្គការនេះ បានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំងចិនសម្រាប់បង្ការជំងឺឆ្លងណាមួយ។

នៅថ្ងៃទី៧ ខែឧសភា អង្គការសុខភាពពិភពលោក (WHO) បានសម្រេចដាក់វ៉ាក់សាំងកូវីដ-១៩ស៉ីណូហ្វាម (Sinopharm COVID-19 vaccine) ចូលទៅក្នុងបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់ (Emergency Use) ដោយផ្តល់ឱ្យវ៉ាក់សាំងនេះនូវភ្លើងបៃតង (green-light) ចាក់បាននៅទូទាំងពិភពលោក។ វ៉ាក់សាំង Sinopharm ត្រូវបានផលិតដោយក្រុមហ៊ុន Beijing Bio-Institute of Biological Products Co Ltd ជាសាខារបស់ China National Biotec Group (CNBG).

រហូតមកទល់ពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចអនុញ្ញាតនូវការប្រើប្រាស់បន្ទាន់ (Emergency Use) ចំពោះវ៉ាក់សាំង COVID-19 ចំនួន ០៤ប្រភេទរួចហើយ រួមមានៈ Pfizer-BioNTech, AstraZeneca, Johnson & Johnson និង Moderna ហើយនិងវ៉ាក់សាំងកូវីដ-១៩ Sinopharm គឺជាវ៉ាក់សាំងទី៥៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×