Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ស្រស់ស្អាត​ម្នាក់​ខឹង​ម្តាយ​មិន​ឲ្យ​ទៅលេង​ស្រុក​ក៏​សម្រេចចិត្ត​លេបថ្នាំ​សម្លាប់ខ្លួន​សំណាងល្អ​មិន​ស្លាប់​

​ភ្នំពេញ​÷​នារី​ស្រស់ស្អាត​ម្នាក់​ខឹង​សុំ​ម្តាយ​ទៅលេង​ស្រុកកំណើត​ម្តាយ​មិន​ឲ្យ​ទៅ​ក៏​ខឹង​ចិត្ត​មក​លេបថ្នាំ​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​ជួល​តែ​សំណាងល្អ​មិន​ស្លាប់​ដោយ​ម្តាយ​ដឹក​ដើរ​ក​គ្រូពេទ្យ​ដើម្បី​ជួយសង្គ្រោះ​ខ​ណះ​មកដល់​មុខ​មន្ទី​ពេទ្យ​លោកសង្ឃ​នារី​រងគ្រោះ​ខាងលើ​ក៏បាន​ដឹងខ្លួន​វិញ​។​

​ហេតុ​ការភ្ញាក់ផ្អើល​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង ១១ និង ៣០​នាទី​យប់​ថ្ងៃ​សុក្រ​ទី​៧ ខែ​ឲ​សភា ឆ្នាំ​២០២១ ស្តិ​ត​នៅតាម​បណ្តោយ​ផ្លូវ​បេតុង ចំណុច នៅក្រោយ​ផ្សា​ឯករាជ ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័​ត៍​មាន​ពី​ម្តាយ​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​កូន​របស់គាត់​បាន​សុំ​ទៅលេង​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​តែដោយសារ​តែ​គាត់​អត់លុយ​និង​ក្លាច​កូន​ឆ្លង​ជំងឺ​កូ​វីត ១៩ ពី​គេ​ហេតុនេះហើយ​ទើប​គាត់​បាន​ឃាត់​កូន​ឲ្យ​នៅ​ជាមួយ រងចាំ​ដល់ពេល​បើក​លុយ​រួច​ចាំ​ទៅលេង​ស្រុក​ទាំងអស់គ្នា ដោយឡែក​កូនស្រី​ជា​ជនរងគ្រោះ​គាត់​មិន​ស្តាប់​តាម​សម្តី​ម្តាយ​រួច​ឃើញ​ម្តាយ​ចេញទៅ​ក្រៅ​បាត់​ក៏​រត់​ចូលក្នុង​បន្ទប់​បាន​លេបថ្នាំ​សម្លាប់ខ្លួន​ជាច្រើន​គ្រាប់​សន្លប់​នៅក្នុង​បន្ទប់​ឈឹង​អត់​ដឹងខ្លួន ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ដោយ​ម្តាយ​ត្រឡប់មកវិញ​ស្រាប់តែ​ឃើញ​កូន​សន្លប់​អត់​ដឹងខ្លួន​ក៏​ភ័យ​ស្លន់ស្លោ​ស្រែកយំ​ឲ្យ​នាក់​ជិតខាង​ជួយ​លើកដាក់​លើ​កង់​បី​ដើម្បី​យកទៅ​សង្គ្រោះ​ដោយ​ពួកគាត់​បាន​ជិះ​កង់​បី​ដើរ​កម​ន្ទី​ពេទ្យ​ជា​ច្រើន តែ​ពេទ្យ​មិន​ព្រម​ទទួល​ដោយសារ​នាក់​ជំងឺ​ពេញ​អស់ បន្ទាប់មក​ម្តាយ​បាន​ឲ្យ​កង់​បី​ដឹក​កូនស្រី ជិះ​មក​ពេទ្យ​លោកសង្ឃ​ម្តងទៀត​ដើម្បី​ជួយសង្គ្រោះ ខ​ណះ​មកដល់​មុខ​ពេទ្យ​កូនស្រី​របស់គាត់​ក៏បាន​ដឹងខ្លួន​ឡើងវិញ​ទៅ។​

​បន្ទាប់ពី​កូន​របស់គាត់​បានដឹង​ខ្លួន​ក៏​ស្ត្រី​ដែលជា​ម្តាយ​យុំ​អោប​កូន​ទាំ​ទឹកភ្នែក​រួច​បាន​ឲ្យ​កង់​បី​ដឹក​វិល ត្រឡប់​ទៅផ្ទះ​វិញ​ទៅ​។

រក្សាសិទ្ធិដោយ ៖ សាមេ​ត​

×