ភ្នំពេញ÷បុរសម្នាក់បានចាក់សោរទ្វារបន្ទប់ជួលរួចបានដុតម៉ូតូមួយគ្រឿងនិងដុតខ្លួនឯងស្លាប់នៅក្នុងភ្នក់ភ្លើងបង្កការភ្ញាក់ផ្អើដល់សមត្តកិច្ចនិងប្រជាពលរដ្ឋរសនៅក្បែបន្ទប់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែលកើតឡើងនៅវេលាម៉ោង ០០ និង៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែឧសភាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលំក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ អូនពៅភេទប្រុសអាយុ ៣៥ ឆ្នាំមុខរបនាក់ដឹកអីវ៉ាន់ខ្សែភ្លើង បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។
បើយោងតាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានរៀបរាប់ឲ្យដឹងថាមុនពេលកើតហេតុខាងលើនៅវេលាម៉ោង ២ និង០០ នាទីរសៀលថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២១។ ជនរងគ្រោះបានទាញកាំបិតដើរដេញកាប់និងចាក់នាក់ភូមិរសនៅបន្ទប់ជិតខាងម្តងរួចមកហើយ បន្ទាប់មកបានម្ចាស់ផ្ទះប្តឹងទៅសមត្តកិច្ចឲ្យចុះមកណែនាំនិងអបរំ បន្ទាប់មកទៀតជនរងគ្រោះបានរករឿងប្រពន្ធដេញកាប់ប្រពន្ធរត់ចេញពីក្នុងបន្ទប់ទៅផ្ទះបងប្អូនជិតខាងដោយខ្លាចប្តីរបស់គាត់កាប់ទៅលើរួបគាត់ ខណៈពេលកើតហេតុខាងលើជនរងគ្រោះត្រូវជាប្តីបានចាក់សោរបន្ទប់ពីក្នុងរួចដុតម៉ូតូនិងសម្ភារះនៅក្នុងបន្ទប់ជួលខ្ទិចអស់គ្មានសល់ចំណែកឯជនរងគ្រោះវិញខ្ទិចមនុស្សមើលលែងយល់។ និងម៉ូតូម៉ាកទ្រីមសង់ខ្ទិចមួយគ្រឿងរួមមានសម្ភារះជាច្រើនទៀតនៅក្នុងបន្ទប់រងការខូចខាត។
ក្រោយកើតហេតុខាងលើសមត្តកិច្ចមូលដ្ឋានចុះមកដល់និងធ្វើរកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី៕
រក្សាសិទ្ធិដោយ ៖ សាមេត









