ភ្នំពេញ ៖ កម្មករសំណង់២ក្រុម ផឹកសុីស្រវឹង កាប់ចាក់គ្នា រងរបួសធ្ងន់ ព្រោះតែរឿងបាត់លុយ 50$ បង្កជាជំលោះ ផ្អេីលដល់កងកំលាំងអន្តរាគមន៍ពិសេស ខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក វរៈសេនីយ៍ទោ ចាន់ ស្លី អធិការរងខណ្ឌជ្រោយចង្វារដឹកនាំកម្លាំងចុះផ្ទាល់ ឃាត់ខ្លួនបានជនបង្កភ្លាមៗយកមកសួរនាំអធិការនគរបាលខណ្ឌដោយប្រេីរយៈពេល ៥នាទី។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២១ ត្រង់ចំណុចការដ្ឋានសំណង់ជាប់និងផ្លូវអូសុីអាយសុី ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពកន្លែងកេីតហេតុ បានប្រាប់អោយដឹងថា មុនកេីតហេតុជនរងគ្រោះ និងឪពុកជនបង្កបានផឹកសុីជុំគ្នា តាំងពីព្រលប់មកម្លេះរហូតដល់វឹលាកេីតហេតុ ម្ដាយជនបង្កបានស្រែថា បាត់លុយ 50$ ភ្លាមនោះជនរងគ្រោះស្រវឹងស្រឿងៗក៍បន្ទរថា ឲ្យបាត់ស្រឡះចុះ គ្រាន់តែឮបែបនោះភ្លាមឪពុកក៍ផ្ទុះអំពេីហិង្សាប្រតាយប្រតប់គ្នារងរបួសឈាមមុខបន្តិបន្ទួច ក៍ផ្អេីលដល់កូនប្រសារដែលជាជនដៃដល់ទាញដាវកាប់ទៅលេីជនរងគ្រោះត្រូវដៃ និងប្រពន្ធជនរងគ្រោះត្រូវដៃដូចគ្នា ហូរឈាមស្រោចដៃទាំងពីរនាក់ប្ដីប្រពន្ធ ចំណែកជនបង្កបាននិយាយថា គេមិនបានយកដាវទៅកាប់ទេ គេយកដំបងដែកទៅវាយ រួចព្យាយាមចង់រត់ តែត្រូវកំលាំងអន្តរាគមន៍ពិសេសខណ្ឌជ្រោយចង្វារព័ទ្ធចាប់បានចងនិងខ្សែរឹតជាប់ភ្លាមៗ។
ក្រោយពេលកេីតហេតុ លោកអធិការេងបាននាំខ្លួនជនបង្ក ទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដេីម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕
ដោយ ៖ សារឿន







