Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ សំណូមពរដល់ម្ចាស់ផ្ទះឈ្នួល សូមផ្អាកជាបណ្ដោះអាសន្ន នូវការយកប្រាក់ឈ្នួលពីកម្មករ កម្មការិនី ខណៈពួកគេ មិនទាន់បានបើកប្រាក់ឈ្នួល ពីថៅកែនៅឡើយ

ភ្នំពេញ ៖ សារពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធថ្លៃឈ្នួលផ្ទះ បងប្អូនកម្មករ កម្មការិនី ដែលកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ សម្តេចតេជោ ហ៊ុន សែន សុំអង្វរករចំពោះម្ចាស់ផ្ទះជួលទាំងអស់ សូមមេត្តាយោគយល់ដល់ការលំបាករបស់កម្មករ កម្មការនី របស់យើង ក្នុងពេលវេលាមួយដែលយើងទាំងអស់គ្នា សុទ្ធតែជួបការលំបាក។

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយមានការទាមទារយកថ្លៃឈ្នួលផ្ទះពី កម្មករ កម្មការនី ក្នុងពេលដែលកម្មករ កម្មការនីយើង មិនទាន់បានបើកប្រាក់ខែ ហើយកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ គឺតំបន់ក្រហមនៅឡើយ ។

ក្នុងស្ថានភាពបែបនេះ សម្តេចតេជោ ហ៊ុន សែន សុំអង្វរករចំពោះ ម្ចាស់ផ្ទះជួលទាំងអស់ សូមមេត្តាយោគយល់ដល់ការលំបាករបស់កម្មករ កម្មការិនី របស់យើង ក្នុងពេលវេលាមួយដែលយើងទាំងអស់គ្នា សុទ្ធតែជួបការលំបាក។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្នុងរយៈពេលកន្លងទៅនេះ ក៏មានម្ចាស់ផ្ទះសំណាក់មួយចំនួន បានសម្រេចមិនយកប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី ក្នុងចំនួនមួយរយ: ឬក៏បញ្ចុះថ្លៃ ហើយមានមួយចំនួនទៀត គឺមានរហូតឲ្យការប្រើប្រាស់ក្នុងរយៈពេលវែង ដែលសម្តេចបានធ្វើលិខិតថ្លែងអំណរគុណរួចហើយ។


ក៏ប៉ុន្តែក៏នៅសេសសល់បងប្អូនមួយចំនួន ដោយខ្វះការយោគយល់បង្កើតឲ្យមានបញ្ហាឡើង ខ្ញុំសុំអង្វរករដល់ម្ចាស់ផ្ទះឈ្នួលទាំងឡាយ សូមផ្អាកជាបណ្ដោះអាសន្ន នូវការយកប្រាក់ឈ្នួលពីកម្មករ កម្មការិនី ក្នុងពេលដែលកម្មករ កម្មការិនី មិនទាន់បានបើកប្រាក់ឈ្នួល ពីថៅកែនៅឡើយ ។ ប្រសិនបើម្ចាស់ផ្ទះឈ្នួលទាំងឡាយ អាចនឹងធ្វើទៅបាន ត្រូវរួមគ្នាធ្វើដើម្បីជួយដល់កម្មករ កម្មាការិនី តាមរយៈការបញ្ចុះថ្លៃឈ្នួលផ្ទះ ដែលបាននឹងកំពុងស្នាក់នៅ ក្នុងចំនួនប៉ុន្មានភាគរយ ចំនួនតិច ឬចំនួនច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន។បើសិនជាម្ចាស់ផ្ទះជួលខ្លះ អាចលើកលែងទៅបាន ក្នុង១ខែ ២ខែឬ៣ខែ ក៏សុំធ្វើការលើកលែង។

នាល្ងាចថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះសម្របសម្រួល និងដោះស្រាយបញ្ហាមួយចំនួន ជូនបងប្អូនកម្មករ កម្មការិនី ជាមួយនិងម្ចាស់ផ្ទះជួល ព្រមទាំងនាំយកអំណោយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកប្រគល់ជូនបងប្អូនកម្មករ កម្មការិនីនៅព្រឹកថ្ងៃសៅរ៍នេះ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×