រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទេសចរណ៍អូស្រា្តលីបានថ្លែងថា ប្រទេសអូស្ត្រាលីទំនងជានឹងបិទទ្វារប្រទេស សម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ រហូតដល់ចុងឆ្នាំ២០២២ ក៏ព្រោះថាវីរុសកូវីដ១៩នៅកើតឡើងពេញពិភពលោក ដែលនេះបានកាត់ផ្តាច់ក្តីសង្ឃឹមនៃការបើកទ្វារប្រទេសឡើងវិញរបស់អូស្រ្តាលី។
លោក រដ្ឋមន្ត្រី Dan Tehan បាននិយាយថា ករណីរលកជំងឺប្រភេទថ្មីនៅឧបទ្វីបឥណ្ឌា បានបង្ហាញពីការហាមឃាត់របស់អូស្រា្តលីចំពោះការធ្វើដំណើរ ដោយនេះជាកត្តាចាំបាច់បំផុតដើម្បីទប់ស្កាត់ការរីករាលដាលជំងឺមួយនេះមកប្រទេសអូស្រា្តលី។ ចាប់តាំងពីថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២០ ប្រជាជនអូស្រ្តាលីត្រូវបានហាមឃាត់ប្រជាជន មិនឱ្យធ្វើដំណើរទៅបរទេសហើយការលើកលែងជាលក្ខណៈបុគ្គល គឺចាំបាច់សម្រាប់ភ្ញៀវទេសចរបរទេសចូលមកប្រទេសនេះ។ លោក Tehan បានប្រាប់ទូរទស្សន៍ Sky News ថា “វាពិបាកកំណត់ណាស់” នៅពេលដែលព្រំដែនអាចបើកឡើងវិញបាន “ការទស្សន៍ទាយល្អបំផុតនឹងស្ថិតនៅពាក់កណ្តាលទីពីរនៃឆ្នាំក្រោយ” ។
មុនពេលមានជំងឺរាតត្បាតនេះ អ្នកទេសចររយៈពេលខ្លីប្រមាណ ១ លាននាក់បានចូលមកកាន់ប្រទេសអូស្រ្តាលី ដែលចូលមកជារៀងរាល់ខែ ក៏ប៉ុន្តែតួលេខនេះឥឡូវមានប្រមាណ ៧០០០នាក់ប៉ុណ្ណោះ ។
អូស្រ្តាលីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩មានចំនួន ២៩៨៨៦ករណី ចាប់តាំងពីមានជំងឺរីករាលដាលមក។ ក្នុងនោះសមាមាត្រមួយត្រូវបានរកឃើញក្នុងនៅកន្លែងសណ្ឋាគារចត្តាឡីស័កមួយកន្លែង។ ក្នុងនោះ ការចាក់វ៉ាក់សាំងរបស់ប្រទេសអូស្រ្តាលីមានភាពយឺតយ៉ាវ ដោយការចាក់វ៉ាក់សាំងមានត្រឹមតែ ២,៥ លាននាក់ខណៈប្រទេសនេះមានប្រជាជនរហូតដល់ ២៥ លាននាក់ឯណោះ ហើយម្នាក់ៗត្រូវការចំនួនពីរដូស។
ការរំពឹងទុករបស់ប្រទេសអូស្ត្រាលីត្រូវបានបិទអស់រយៈពេលជិត ៣ ឆ្នាំ ហើយបញ្ហានេះអាចនឹងក្លាយជាឧបសគ្គមួយថ្មីទៀតចំពោះឧស្សាហកម្មទេសចរណ៍ ៤០ ពាន់លានដុល្លារក្នុងមួយឆ្នាំរបស់អូស្រ្តាលី។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា“ ក្តីសង្ឃឹមគឺថាយើងអាចនឹងឃើញការស្ទុះងើប ពីរបីបន្ថែមទៀតដែលអាចកើតឡើង ហើយយើងក៏នឹងអាចមើលឃើញការធ្វើដំណើរកាន់តែច្រើន ប៉ុន្តែយើងកំពុងស្ថិតក្នុងការរាតត្បាតជំងឺ” ។ លោកបន្ថែមថា“ ការបើកទ្វារប្រទេសវិញ នឹងពឹងផ្អែកយ៉ាងខ្លាំងទៅលើរបៀបដែលយើងអាចដោះស្រាយជាមួយនឹងជំងឺរាតត្បាតពិភពលោកមួយនេះ” ៕
ប្រភព៖ Sky News
រក្សាសិទ្ធិដោយ៖CEN

