Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាស៊ាន និងអាមេរិក ស្វែងរកកិច្ចសហការ ដើម្បីធានាសន្តិភាពក្នុងតំបន់

អ្នកតំណាងអាស៊ាន បានថ្លែងក្នុងកិច្ចប្រជុំទ្វេរភាគីប្រចាំឆ្នាំលើកទី៣៤ តាមអនឡាញកាលពីថ្ងៃព្រហស្បតិ៍ថា អាស៊ាន-អាមេរិកនឹងមានកិច្ចសហប្រតិបត្តិការរួមមួយ ដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថេរភាពក្នុងតំបន់ រួមទាំងសមុទ្រចិនខាងត្បូង។

ការចូលរួមកិច្ចពិភាក្សាអាស៊ាន-អាមេរិកនេះ ត្រូវបានលោក Nguyen Quoc Dung រដ្ឋលេខាធិការក្រសួងកិច្ចការបរទេសវៀតណាមជាប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន និង រដ្ឋលេខាធិកាក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Atul Keshap.
ភាគីទាំងពីរ បាននិយាយថា ពួកគេនឹងធ្វើការជាមួយគ្នាដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថេរភាពក្នុងតំបន់រួមជាមួយសុវត្ថិភាពដែនសមុទ្រ និងសន្តិសុខក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថាសមុទ្រខាងកើត។

អាស៊ានបាននិយាយថា ខ្លួនបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងការធានាសន្តិភាព និងស្ថេរភាពក្នុងតំបន់ ក៏ដូចជាជំនួយប្រមាណ១១២លានដុល្លារ ដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យប្រទេស ដែលជាសមាជិកអាស៊ានដើម្បីលុបបំបាត់ជំងឺកូវីដ១៩។
សហរដ្ឋអាមេរិកបានសាទរចំពោះតួនាទីរបស់អាស៊ានក្នុងការជួយសម្របសម្រួល កិច្ចសហប្រតិបត្តិកា ការសន្ទនា និងការជឿជាក់ក្នុងតំបន់ដែលធានានូវការរអនុលោមតាមសេចក្តីប្រកាសស្តីពីការប្រ
ព្រឹត្តិរបស់ភាគីនានានៅក្នុងសមុទ្រចិនខាងត្បូង និងការកសាងក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញារបស់អង្គការសហប្រជាជតិសម្រាប់ច្បាប់សមុទ្រ។

លោក Dung រដ្ឋលេខាធិការក្រសួងការបរទេសវៀតណាម បាននិយាយថា ក្នុងនាមអាស៊ានដែលជាប្រជាជាតិមួយ ត្រូវជួយលើកកម្ពស់កិច្ចពិភាក្សា កិច្ចសហប្រតិបត្តិការ ការជឿទុកចិត្ត និងការគោរពចំពោះច្បាប់ដើម្បីធានាបាននូវសន្តិភាព ស្ថេរភាពបរិស្ថានដែលអំណោយផលសម្រាប់ការអភិវឌ្ឍន៍ ជាពិសេសចំពេលដែលមានការប្រឈមខ្ពស់ពាក់ព័ន្ធនឹងជំងឺរាតត្បាត បម្រែបម្រួលអាកាសធាតុ និងការប្រកួតប្រជែងសម្រាប់ធនធាន។

លោក បានអំពាវនាវឱ្យភាគីទាំងពីរត្រូវចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីធានាសន្តិភាព សន្តិសុខ និងបរិស្ថានក្នុងតំបន់តាមរយៈក្របខណ្ឌដែលដឹកនាំ និងរៀបចំដោយអាស៊ាន ខណៈពេលដែលលើកកម្ពស់សណ្តាប់ធ្នាប់ ក្នុងតំបន់តាមរយៈបទប្បញ្ញាត្តិ ការគោរពសម្រាប់ច្បាប់អន្តរជាតិ និងដំណោះស្រាយជម្លោះសន្តិវិធី៕
ប្រភព៖ VN Express News
រក្សាសិទ្ធិដោយ៖CEN

×