Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិបត្តិកូវីដ១៩ ជះឥទ្ធិពលដល់កម្មករនិយោជិត ស្ទើរគ្រប់វិស័យ នៅទូទាំងពិភពលោក

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនមួយ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានធ្វើការស្ទង់មតិមនុស្សចំនួន៣០ម៉ឺននាក់នៅក្នុង ប្រទេសចំនួន១១៧ ហើយ បានរកឃើញថា ពាក់កណ្តាលនៃអ្នកដែលមានការងារ ធ្វើអាចរកប្រាក់ចំណូលបានតិចជាងមុន ដោយសារវិបត្តិកូវីដ១៩។

ការស្រាវជ្រាវមួយបានបង្ហាញនាពេលថ្មីៗនេះថា មនុស្សម្នាក់ក្នុងចំណោម២នាក់ នៅទូទាំងពិភពលោក បានរកឃើញពីការ ធ្លាក់ចុះនៃប្រាក់ចំណូល ដោយសារវិបត្តិកូវីដ១៩ ហើយពលរដ្ឋរស់នៅក្នុងប្រទេស មានប្រាក់ចំណូលទាប ដែលបានរងផល ប៉ះពាល់យ៉ាងខ្លាំង ដោយសារការបាត់បង់ការងារធ្វើ ឬការកាត់បន្ថយម៉ោងធ្វើការ។

វិបត្តិកូវីដ១៩បានជះឥទ្ធិពលដល់កម្មករនិយោជិតនៅទូទាំងពិភពលោក ជាពិសេសស្ត្រី ដែលបម្រើការនៅក្នុងវិស័យ ដែល មានប្រាក់ខែទាប ដូចសេវាកម្មម្ហូបអាហារ បដិសណ្ឋារកិច្ច និងទេសចរណ៍ជាដើម។

ការសិក្សារបស់អង្គការសប្បុរសធម៌អន្តរជាតិ Oxfam ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានរកឃើញដែរថា វិបត្តិកូវីដ១៩ បានធ្វើឲ្យស្ត្រីនៅទូទាំងពិភពលោក បាត់បង់ប្រាក់ចំណូលចំនួន ៨០០ពាន់លានដុល្លារអាមេរិក។
ការស្ទង់មតិជាង៧០% នៅក្នុងប្រទេសបូលីវី, មីយ៉ាន់ម៉ា, កេនយ៉ា, អ៊ូហ្គង់ដា, ឥណ្ឌូណេស៊ី, ហុងឌូរ៉ាស់ និងអេក្វាទ័រ បានឲ្យ ដឹងថា ពួកគេរកចំណូលបានតិចជាងមុនពេលកើតមានវិបត្តិសុខភាពសកលនេះ។

ការស្ទង់មតិនេះ បានរកឃើញថា ជាងពាក់កណ្តាលនៃអ្នកដែលបានស្ទង់មតិ បានលើកឡើងថា ពួកគេបានឈប់ធ្វើការ ឬប្រកបអាជីវកម្មជាបណ្តោះអាសន្ន៕
រក្សាសិទ្ធិដោយ៖CEN

×