Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរងខណ្ឌមានជ័យ យកអំណោយមនុស្សធម៌តាមរយៈអង្គការផ្កាយសមុទ្រ ចំនួន ៧០គ្រួសារ មកប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២

ភ្នំពេញ ៖ នៅព្រឹកថ្ងែទី៨ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ ដែលបានជួយឧបត្ថម្ភជាស្បៀងអាហារ ជាគ្រឿងឧបភោគ-បរិភោគ ដើម្បីដោះស្រាយការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋនៅតំបន់ក្រហមនៃសង្កាត់ស្ទឹងមានជ័យទី២នេះ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៍ដូចជា ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ។ ទន្ទឹមនឹងនេះ លោកអភិបាលរង បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្តី តែក៍អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៍ជា ការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះបងប្អូនគ្រប់រូប ពីសណាក់ថ្នាក់ដឹកនាំ ពិសេសគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារនោះទេ ។

យ៉ាងណាមិញ លោកអភិបាលរង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួន ពីការរីករាលដាលនៃជំងឺ កូវីដ-១៩ ដោយមេត្តាកុំមានការប្រមូលផ្ដុំគ្នាជាក្រុម និងត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ រាជរដ្ឋាភិបាល និងវិ ធានការនានារបស់ក្រសួងសុខាភិបាល ហើយប្រសិនបើគ្មានការចាំបាច់ទេ សុំកុំចេញពីផ្ទះ ។

អំណោយក្នុងមួយគ្រួសារទទួលបាន៖ – អង្ករ ១បាវ ស្មើនឹង ២៥គីឡូ ទឹកត្រី ១យួរ ពងទា ២០គ្រាប់ ឆៃប៉ូវ ១គីឡូ និង ម៉ាស់ ១ប្រអប់៕រក្សាសិទ្ធិដោយ៖មីដា

×