Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យរាជរដ្ឋាភិបាល អង្គការមួយចំនួនតូច លើកឡើង អំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងដដែលៗ ក្នុងការលាបពណ៌

ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងអ្នកស្រាវជ្រាវ តាមដានព្រឹត្តិការណ៍សង្គម បានហៅការលើកឡើងរបស់អង្គការមួយចំនួនតូច នៅក្រៅប្រទេសអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងដដែលៗ ក្នុងការលាបពណ៌ និងបំផ្លាញរូបភាពទាំងក្រុមដទៃទៀត ឬក៏ប្រជាជាតិដទៃទៀត ដែលមិនចំណុះជាមួយក្រុមគ្នាគេ។

លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ប្រាប់ CEN ថា ការលើកឡើងរបស់អង្គការបរទេសមួយចំនួនតូច អំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងដដែលៗ ហើយរាជរដ្ឋាភិបាលកម្ពុជា មិនយកចិត្តទុកដាក់នោះទេ ហើយវាជាក្បាលម៉ាស៊ីន ក្នុងការលាបពណ៌តតាមរយៈព័ត៌មាន ដែលជាដំណើរការរបស់អង្គការនោះឯង។ ដូច្នេះអង្គការនេះ មាននិន្នាការមានបក្ខពួកគេបំផ្លាញរូបភាពទាំងក្រុមដទៃទៀត ឬក៏ប្រជាជាតិដទៃទៀត ដែលមិនចំណុះជាមួយក្រុមគ្នាគេ ដូច្នេះគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទេ។

ទាក់ទងការលើកឡើងរបស់អង្គការមួយចំនួន នៅក្រៅស្រុកអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ចាក់ថា ទី១. សិទ្ធិមនុស្សយើងនិយាយ ពីការគោរពនៃសិទ្ធិអ្នកដទៃទៀត ដែលគាំពារដោយច្បាប់ ដូច្នេះសិទ្ធិមនុស្ស គឺនិយាយតាមច្បាប់នេះឯង ដែលត្រូវគៅរពគ្នាទៅវិញទៅមក សិទ្ធិមានព្រំដែនដែលមិនរំលោភអ្នកដទៃទៀត។ ហើយបើសិទ្ធិមនុស្សនៅក្នុងរបបបប្រជាធិបតេយ្យធំធេងណាស់ គឺការគោរពគ្នាទៅវិញទៅមក។ ហើយរយៈពេលកន្លងមក គេយកអ្វីដែលជាពាក្យប្រជាធិបតេយ្យសេរីភាព របស់គេរំលោភអ្នកដទៃទៀត។ ហើយបើនិយាយពីសិទ្ធិក្នុងរបបប្រជាធិបតេយ្យ គឺការទទួលខុសត្រូវ ដែលគេនិយាយជាភាសាច្បាប់ គេថានីតិរដ្ឋ ដូច្នេះការអនុវត្តនីតិរដ្ឋរបស់រដ្ឋាភិបាលកម្ពុជា ហេតុដូចម្តេចបានគេមិនគាំទ្រ ក៏ប៉ុន្តែគេតម្រូវឲ្យកម្ពុជា ទៅជាប្រទេសនីតិរដ្ឋ អាស្រ័យហេតុដូច្នេះ អ្វីដែលគេនិយាយ គឺយើងមិនសូមយកចិត្តទូកដាក់ទេ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img