Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ការទាមទាររបស់អ្នកជំនាញ អ.ស.ប គ្មានទម្ងន់ផ្នែកច្បាប់ និងមិនមានសម្ពាធទៅលើតុលាការនោះទេ

ភ្នំពេញ: អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ការទាមទារ និងការថ្កោលទោសរបស់អ្នកជំនាញ អង្គការសហប្រជាជាតិ អំពីការកាត់ទោសសកម្មជន ៣រូប គឺគ្មានទម្ងន់ផ្នែកច្បាប់ ឬមានសម្ពាធទៅលើតុលាការនោះទេ។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីអ្នកជំនាញអង្គការសហប្រជាជាតិ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បានធ្វើការថ្កោលទោសចំពោះ ការសម្រេចផ្តន្ទាទោសសកម្មជនបីរូប ដាក់ពន្ធនាគាររយៈពេលរហូតដល់ ២០ ខែ ហើយបានជំរុញឱ្យរដ្ឋាភិបាលដោះលែងពួកគេជាបន្ទាន់និង ដោយគ្មានល័ក្ខខ័ណ្ឌ។

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា ការចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ឬចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់អ្នកជំនាអង្គការសហប្រជាជាតិ គឺគ្មានទម្ងន់ផ្នែកច្បាប់ ឬមានសម្ពាធទៅលើតុលាការនោះបានទេ ហើយក៏មិនអាចជួយដល់សកម្មជនទាំង ៣រូប ដែលជាជនជាប់ចោទនេះបានដែរ។ មានតែការចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការនោះទេ ដោយស្វែងរកភស្តុតាងសក្ខីកម្ម មូលដ្ឋានផ្លូវច្បាប់ឲ្យបានរឹងមាំ ដើម្បីតតាំងជាមួយនឹងបទចោទ ធ្វើការដោះបន្ទុកតាមផ្លូវតុលាការ ទើបជាមធ្យោបាយស្របច្បាប់ ដាក់អាចការពារដល់សកម្មជនទាំងបីរូបនេះបាន។

សកម្មជនទាំងបីរូបរួមមាន : ១. ឈ្មោះ ថុន រដ្ឋា ២. ឈ្មោះ ឡុង គន្ធា និងឈ្មោះ ភួន កែវរស្មី ដែលជាសមាជិកអង្គការមាតាធម្មជាតិ (អិម អិន ស៊ី) ត្រូវបានចាប់ខ្លួនក្នុងខែកញ្ញា ឆ្នាំ២០២០ ត្រូវបានចោទប្រកាន់តាម មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ បទចោទនេះ នឹងត្រូវទទួលទោសជាប់ពន្ធនាគារ ចន្លោះពីប្រាំមួយខែ ទៅពីរឆ្នាំ និងពិន័យជាប្រាក់ពីមួយលាន រៀល ទៅបួនលានរៀល។

សកម្មជន ឡុង គន្ធា មានអាយុ ២២ឆ្នាំ និង ភួន កែវរស្មី មានអាយុ ១៩ឆ្នាំ ហើយអ្នកទាំងពីរ ត្រូវបាន ផ្ដន្ទាទោសដាក់ពន្ធនាគារ ១៨ខែ ពី “បទញុះញង់ បង្កឱ្យ មានភាពវឹកវរ ធ្ងន់ធ្ងរ ដល់សន្ដិសុខ សង្គម” តាមបញ្ញត្តិ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងពិន័យ ជាប្រាក់ ម្នាក់ៗ ចំនួន ៤លានរៀល ។ សកម្មជនទី៣គឺ ឈ្មោះ ថុន រដ្ឋា អាយុ ២៩ឆ្នាំ ត្រូវបាន ផ្ដន្ទាទោស ដាក់ពន្ធនាគារ ២០ខែ និងពិន័យ ជាប្រាក់ ចំនួន ៤លាន រៀល ក្រោមបទ ចោទដូចគ្នា ។

សកម្មជន២នាក់ផ្សេងទៀត គឺឈ្មោះ Alejandro Gonzalez-Davidson សញ្ជាតិ អេស្ប៉ាញ និងជាស្ថាបនិក នៃចលនាមាតាធម្មជាតិ ត្រូវបាន ផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ខែ និងឈ្មោះ ជា គន្ធីន ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ១៨ខែ ។ អ្នកទាំងពីរត្រូវបានពិន័យជាប្រាក់ម្នាក់ៗ ចំនួន ៤លាន រៀលដូចគ្នា។

សូមជម្រាបថា កាលពីថ្ងៃទី០៣ ខែកញ្ញា ២០២០ កញ្ញា ឡុង គន្ធា សមាជិក ចលនាមាតាធម្មជាតិ ត្រូវបានចាប់ខ្លួន និង ចោទប្រកាន់ពីបទញុះញង់ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងត្រូវបាន បញ្ជូន ទៅឃុំខ្លួន បណ្ដោះអាសន្ន រង់ចាំ សវនាការ នៅមណ្ឌល អប់រំ កែប្រែទី២ ។

សកម្មជនរូបនេះបានប្រកាសអំពីគំរោងថា នឹងដើរថ្មើរជើងម្នាក់ឯងពីវត្តភ្នំឆ្ពោះទៅ គេហដ្ឋានស ម្ដេចនាយករដ្ឋមន្ត្រី ក្នុងគោលបំណងលើកឡើងពីកង្វល់នៃ ការលុបបឹងតាមោក នៅភាគខាងជើង នៃរាជធានីភ្នំពេញ។ កញ្ញា ភួន កែវរស្មី ត្រូវបានចាប់ខ្លួន និង ចោទប្រកាន់ពីបទញុះញង់ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងត្រូវបាន បញ្ជូន ទៅឃុំខ្លួនបណ្ដោះ អាសន្ន នៅមណ្ឌល អប់រំកែប្រែទី២ ។

លោក ថុន រដ្ឋា សមាជិក ចលនា មាតាធម្មជាតិ ត្រូវបានចាប់ខ្លួន និង ចោទប្រកាន់ពី បទញុះញង់ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងត្រូវបាន បញ្ជូនទៅឃុំខ្លួន នៅមណ្ឌលអប់រំ កែប្រែទី១៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

spot_img