Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំស្មានស្រួល ! បងប្អូនសពកូវីដ១៩ ម្នាក់ត្រូវដួលសន្លប់នៅនិងកន្លែងបូជា ក្រោយពាក់ខោអាវការពារកំរិតខ្ពស់ ដើម្បីសុំចូលលើកសព

ភ្នំពេញ ៖ យើងគ្រប់គ្នាតែងតែឃើញលោកគ្រូពេទ្យអ្នកគ្រូពេទ្យជួរមុខ ស្ថិតក្នុងឈុតខោអាវការពារកំរិតខ្ពស់ជាប្រចាំ នៅពេលដែលពួកគាត់ចុះយកអ្នកជំងឺ ឬចុះយកសំណាកជាដើមម្តងៗ គឺមិនមែនជារឿងងាយស្រួលនោះទេ ព្រោះថា គ្រាន់តែឃើញ ក៏ហប់ក្តៅជំនួសពួកគាត់តែម្តង។ ប៉ុន្តែ ដោយសារក្ដីអាណិតស្រឡាញ់ ចំពោះបងប្អូនប្រជាជនជាខ្មែរដូចគ្នា និងក៏ដូចជាតួនាទីផងនោះ ពួកគាត់ត្រូវតែតស៊ូពុះពារសម្រាប់ការលំបាកមួយនេះដោយមិនរារែកឡើយ។

មែនហើយ តាមរយៈការចែករំលែករូបភាពនៅលើបណ្តាញសង្គម យើងក៏បានឃើញស្រាប់ហើយ ដោយសារខោអាវការពារកំរិតខ្ពស់នេះ ហប់ ក្តៅខ្លាំង ដែលសឹងតែគ្មានខ្យល់បាន ជាលទ្ធផលបន្ទាប់ធ្វើការយូរម៉ោង គឺថាផ្នែកនៃសភាពផ្ទៃមុខរបស់ពួកគាត់ គឺស្លក់ស្លេកស្លាំង និងបន្យល់ទុកនូវស្លាកស្នាមគួរឲ្យអាសូរបំផុត។ ដែលនេះមិនគិតពីការស៊ូទ្រាំលំបាកនឹងភាពក្តៅស្អុះស្អាប់ផង ចុះទម្រាំយើងមិនធ្លាប់ពាក់ សួរថាតើអាចស៊ូទ្រាំបានដូចពួកគាត់ធ្វើការយូរម៉ោងរាល់ថ្ងៃបានទេ។

ជាក់ស្តែង បុរសជាសាច់ញាតិរបស់សពកូវីដ១៩ ២នាក់ត្រូវដួលសន្លប់បន្តគ្នា បន្ទាប់ពីស្លៀកខោអាវកំរិតខ្ពស់ត្រឹមតែ២ម៉ោងប៉ុណ្ណោះ ដើម្បីសុំលើកមឈូសដោយខ្លួនឯងពួកគាត់ ចូលន្លែងបូជា។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Molyma Sky បានបង្ហោះឲ្យដឹងថា៖ «បងប្អូនគ្រួសារសព កូវីដ១៩ ដោយក្តីស្រឡាញ់សពពេក ពាក់ខោវអាវការពារកំរិតខ្ពស់ សុំលើកសពខ្លួនឯង បណ្តាលឲ្យដួលសន្លប់ ២ ម្តង ដោយមិនទប់នឹង ភាពក្តៅ ហប់ខ្យល់ ហេវហត់ ពួកគាត់ពាក់តែ២ទៅ៣ម៉ោងសោះ ចុះទម្រាំ លោកគ្រូពេទ្យអ្នកគ្រូពេទ្យ ត្រូវពាក់ខោវអាវ ការពារនេះ ច្រើនម៉ៅង ពេលខ្លះ រហូតដល់ ១២ ម៉ោង តើរាល់ថ្ងៃនេះពួកគាត់លំបាក និងតស៊ូ យ៉ាងណា ដូចនេះបងប្អូន ត្រូវចូលរួម ទាំងអស់គ្នា រក្សាឲ្យបាន ៣ ការពារ ៣កុំ ( វត្តត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច) ប្រភពរូបភាព បូជាសពដោយក្រុមកាងាររដ្ឋបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×