ស្ទឹងត្រែង ៖ គំនរឈើជាច្រើនម៉ែត្រគុប ដាក់តាមផ្ទះ និងគុម្ពោតព្រៃ ដូចផ្សារលក់ត្រី ក្នុងឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង សមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់។
តាមសេចក្តីរាយការណ៍បានប្រាប់ឲ្យដឹងថា ឈើប្រណីតប្រភេទធ្នង់ បេង នាងនួន និងឈើលេខ១ ត្រូវបានឈ្មួញក្នុងឃុំស្ដៅ ដឹកជញ្ជូនពីក្នុងព្រៃតាមគោយន្ត មកដាក់តាមក្បែរផ្ទះប្រជាពលរដ្ឋ រង់ចាំដឹកចេញពេលយប់អធ្រាត្រ។

ក្រុមឈ្មួញទាំងនោះ បានដឹកជញ្ជូនបន្តតាមទូកតូចៗ រថយន្តនិងម៉ូតូមកចែកចាយដាក់សិប្បកម្មធំៗ ដើម្បីកែច្នៃទៅជាគ្រឿងសង្ហារឹម ក្នុងក្រុងស្ទឹងត្រែង។
មានការលើកឡើងថា សិប្បកម្មធំៗជាច្រើននៅក្នុងក្រុងស្ទឹងត្រែង គឺជាប្រភពប្រមូលទិញឈើ ពីឃុំស្ដៅមកជ្រៀកកែច្នៃទៅជាគ្រឿងសង្ហារឹម ក្រោមស្លាកអាជីវកម្មសិប្បកម្មស្របច្បាប់។ សកម្មភាព នាំចូលឈើអនាធិប តេយ្យទាំងយប់ទាំងថ្ងៃបែបនេះ បានផ្ទុយទៅនឹងច្បាប់ស្នើសុំអនុញ្ញាត ធ្វើអាជីវកម្មសិប្បកម្មក្នុងខេត្ត តាមរយៈការស៊ុមគ្រលុំ ជាមួយសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន៕ រក្សាសិទ្ធិដោយ៖សំណាង



