ថ្មីៗនេះ យុវជនកុលសម្ព័ន្ធ៣នាក់ មកពីស្រុក Tirupur ប្រទេសឥណ្ឌា ត្រូវបានកត់ត្រានៅក្នុងបញ្ជីរបស់ប៉ូលីស ដោយស្ថិតក្រោមច្បាប់ការពារជីវិតសត្វព្រៃ នោះពួកគេត្រូវចោទប្រកាន់ពីបទយាយី និងប្រមាញ់សត្វដំរីព្រៃ។

ហេតុការណ៍នេះ ត្រូវបានថតដោយទូរស័ព្ទដៃ របស់យុវជនជាច្រើននាក់ ដែលបានចូលរួមពាក់ព័ន្ធ។ ហើយវីដេអូរួមបញ្ចូលនេះផងដែរ កំពុងរីករាលដាលនៅលើអុីនធើណែត បានបង្ហាញយុវជនទាំងនោះ បានដេញ និងវាយដំរីព្រៃ ដោយគប់ដុំថ្មទៅពួកវា ខណៈដែលយុវជនផ្សេងទៀត ត្រូវបានឃើញអង្គុយនៅលើដើមឈើក្បែរនោះ ដើម្បីគេចពីការដេញវាយបកពីសត្វដំរី និងថតវីដេអូ។

ក្នុងសកម្មភាពទាំងនោះ ពួកគេបានដេញដំរីទាំងនោះជាច្រើនដង ដែលសូម្បីតែបន្ទាប់ពីសត្វដ៏កម្សត់នេះ បានព្យាយាមរត់ចូលព្រៃទៅហើយក៏ដោយ។ លើសពីនេះទៀត ពួកគេក៏បានព្យាយាមវាយប្រហារកូនដំរី និងដេញវាជាមួយហ្វូងឆ្កែរបស់ពួកគេ។
ទោះយ៉ាងណា សារព័ត៌មាន India Today បានរាយការណ៍ថា មន្រ្តីរដ្ឋបាលព្រៃឈើស្រុក Tirupur បានកំណត់អត្តសញ្ញាណយុវជន ៣ នាក់ និងកំពុងចាត់វិធានការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង