Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តបាត់ដំបង ៖ ពលករខ្មែរចំនួនពីរនាក់ មកពីថៃមានវិជ្ជមានកូវីដ១៩

ភ្នំពេញ ៖ រដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ-១៩ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាពលករវិលត្រឡប់មកពីទីក្រុងបាងកក ប្រទេសថៃ ចំនួន ២នាក់ ដែលមានរាយនាមដូចខាងក្រោម ៖

១-ឈ្មោះ តុ វីរៈ ភេទប្រុស អាយុ ៣៣ឆ្នាំ អាសយដ្ឋានរស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរ លក់ផ្កា នៅប្រទេសថៃ។

២-ឈ្មោះ សឺន សុង ភេទប្រុស អាយុ ៣០ឆ្នាំ អាសយដ្ឋានរស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុខរបរ លក់ផ្កា នៅប្រទេសថៃ។

រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ខាងលើ បានវិលត្រឡប់ពីទីក្រុងបាងកក ប្រទេសថៃ តាមច្រកទ្វារតំបន់ព្រំដែន អូរអន្លក់ ស្រុកកំរៀង ហើយត្រូវបញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១ នៅក្នុងវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក និងបានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ឃើញថា៖ មានជំងឺ កូវីដ-១៩ ហើយបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។

រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ទៀតថា ចាប់ផ្តើមពីមានការ ផ្ទុកជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៤២នាក់ បានព្យាបាលជាសះស្បើយ ២៨នាក់ និងកំពុងសម្រាកព្យាបាល ១៤នាក់៕ រក្សាសិទ្ធិដោយ: ចេស្តារ

×