Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសពីរនាក់ បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ខេត្តកំពង់ស្ពឺ ៖ បុរសពីរនាក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលកំពុងតែជិះម៉ូតូឌុបគ្នា ត្រូវបានរថយន្តធុនធំសណ្តោងរឹុម៉ក បើករេចង្កូតបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់ទាំង ២នាក់នៅកន្លែងកើតហេតុភ្លាមៗតែម្តង។ ករណីនេះបង្កឱ្យភ្ញាក់ផ្អើលនៅវេលាម៉ោង ៦និង ៣០នាទី យប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ឋិតនៅលើបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៨៨និង៨៩ ត្រង់ចំណុចភូមិទី៤ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេជើញ មានរថយន្តមួយគ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3E-8130 សណ្តោង រ៉ឺម៉ក់ ពាក់ផ្លាកលេខភ្នំពេញ4A-6780 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីទិសដៅខាងលិចទៅទិសខាងកើត លុះដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូត បុកម៉ូតូមួយគ្រឿង ម៉ាកវ៉េវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ រីម រតនៈ ភេទប្រុស អាយុ២៥ឆ្នាំនៅភូមិទី៦ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរពីក្រោយម្នាក់ទៀតឈ្មោះ យ៉ាន់ ឌី ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិសែនជ័យ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យបុរស ២នាក់ដែលជិះម៉ូតូឌុបគ្នានោះ ស្លាប់ទាំង២នាក់នៅកន្លែង (ឈ្មោះ រីម រតនៈ និង យ៉ាន់ ឌី) ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ខូចខាតរថយន្តមួយគ្រឿងស្រាល និងម៉ូតូមួយគ្រឿងធ្ងន់។ ចំពោះអ្នកបើកបររថយន្ត ក្រោយពេលកើតហេតុ បានរត់គេចបាត់ស្រមោល ។ ចំពោះវត្ថុតាងម៉ូតូជនរងគ្រោះ និងរថយន្តបង្ក សមត្ថកិច្ចជំនាញ បានយកទៅរក្សាទុក នៅផ្នែកចរាចរណ៍ផ្លូវគោក នៃ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីដោះស្រាយ ជូនជនរងគ្រោះតាមផ្លូវច្បាប់នៅពេលក្រោយ។ ករណីនេះ កម្លាំងនគរបាល កំពុងធ្វើការស្រាវជ្រាវរកជនបង្ក៕រក្សាសិទ្ធិដោយ៖សួង សាម

×