Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តីពិត CEO ! បុរសម្នាក់រងការរិះគន់ដូចព្យុះ ក្រោយទម្លាយចេញអារម្មណ៍ពិត និងកាយវិការរើសអើងភេទទី៣ (វីដេអូ)

ភ្នំពេញ ៖ បុរសម្នាក់ដែលគេថាជាអ្នកជំនួញដ៏ជោគជ័យវ័យក្មេងម្នាក់ បានរងការរិះគន់យ៉ាងចាស់ៗដៃ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងច្រើន ដោយសារតែកំហុសមួយរបស់គាត់ មិននឹកស្មានថាគាត់ជាមនុស្សរើសអើងភេទទី៣ បន្ទាប់ពីផ្តល់បទសម្ភាសន៍ នៅក្នុងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ល្បីមួយ កាលពីពេលកន្លងទៅ។

ពិតណាស់ មតិរិះគន់បានផ្ទុះឡើង ក្រោយវីដេអូចាប់កំហុសនោះ ត្រូវបានចែករំលែកយ៉ាងលឿន នៅលើបណ្តាញសង្គម ដែលបង្ហាញបុរសរូបស្រស់សង្ហាររូបនេះ ដែលអ្នកខ្លះទៀតហៅថាជា CEO បានទម្លាយចេញការពិតហាក់រើសអើងភេទទី៣ នៅក្នុងកម្មវិធីមួយនោះថា គាត់ធ្លាប់មានភេទទី៣ មកបបួលទៅធ្វើជាតារាម៉ូដែល ប៉ុន្តែ គាត់បដិសេធ ដោយម្នាក់នោះគួរឲ្យខ្លាច មាន…ចេកៗ។ លើសពីនេះ គាត់ក៏បានបង្ហាញកាយវិការរើសអើង ឬ វាយប្ញកជាក់ស្តែង នៅពេលកញ្ញា រ៉ូលីន (Rolin) ចូលកៀកកើយ ប៉ុន្តែ យើងក៏មិនដឹងថា នេះគ្រាន់តែជាការសម្តែង ឬក៏អារម្មណ៍ពិតរបស់គាត់នោះទេ។

ជាមួយនិងកាយវិការ និងការលើកឡើងចំៗ ហាក់រើសអើងភេទទី៣ របស់បុរសរូបនេះ ឃើញថា មានមនុស្សយ៉ាងច្រើនបានផ្ទុះការរិះគន់យ៉ាងខ្លាំង។ ក្នុងនោះ គណនីហ្វេសប៊ុកឈ្មោះ Dan Chem បានចេញមកដាក់បែបនេះថា៖ «ទោះអានសៀវភៅរាប់ពាន់ក្បាល បើមនុស្សមានគំនិតរើសអើងភេទហើយ (LGBT) វានៅតែមានឈ្មោះថាជាមនុស្សល្ងង់ 2021 នៅមានបែបរើសអើងភេទទៀតហ៎ មិនគួរអោយជឿ ដៀលចឹងម៉ង What do you think? ចេកៗ គួរឲ្យខ្លាច so Scary កុំភ្លេចថាក្នុងសង្គមបច្ចុប្បន្នសំបូរទៅដោយ មនុស្សភេទទី៣ មានស្នាដៃការងារច្រើនណាស់ 50% Up ហើយណា ហើយការទំនាក់ទំនងការងារ និងភាពលេងសើច ស្និទ្ធស្នាល រវាងគ្នានិងគ្នា មិនមែនមានន័យថា ចេកៗនឹងគេចង់ចៀវទេ»។

ដោយឡែក គណនីហ្វេសប៊ុកឈ្មោះ SareunChan Sereyroth ក៏បានបង្ហាញការមិនពេញចិត្ត ដោយបានលើកឡើងបែបនេះថា៖ «យើងមិនដឹងការពិតគាត់អាចជាមនុស្សចិត្តល្អ ឬកពារល្អ ឬអត់ទេ ព្រោះយើងមិនដែលនៅជាមួយគាត់ បញ្ហាត្រង់ថាពេលនេះគាត់មានកំហុស ដែលមានមនុស្សមិនតិចជាងខ្ទង់លាននាក់ ដែលបានដឹង ហើយចោទជាកំហុស ព្រោះតែគាត់បង្ហាញការរើសអើង ចំពោះមនុស្សភេទទី៣ LGBT ការពិតខ្ញុំមិនបានស្គាល់គាត់ជាអ្នកជំនួញវ័យក្មេងអ្វីទេ ប៉ុន្តែខ្ញុំបានស្គាល់គាត់ក្រោមប្រធានបទ មនុស្សរើសអើងភេទទី៣ មិនឲ្យតម្លៃលើមនុស្សកែភេទតែប៉ុណ្ណោះ សង្ហារកម្រិតណា ពូកែផ្នត់គំនិតបែប CEO កម្រិតណា បើគ្មានទឹកចិត្ត គឺចប់»។

ហេតុនេះ សូមបងប្អូនយើងទាំងអស់គ្នា មុននឹងបញ្ចេញមតិ ឬធ្វើការលើកឡើងចំពោះបញ្ហាអ្វីមួយ ត្រូវគិតឲ្យបានហ្មត់ចត់ កុំឲ្យដូចករណីនេះ ព្រោះថា បើទោះជាភេទទី៣ក៏ពិតមែន ប៉ុន្តែ ពួកគេក៏មានចិត្ត មានបេះដូងដូចតែយើងរាល់គ្នា មិនទៅបង្កផលលំបាកដល់ប្រទេសជាតិ និងផ្ទុយទៅវិញ គឺពួកគេភាគច្រើនមានសមត្ថភាពអស្ចារ្យ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×