Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការនគរបាលខណ្ឌមានជ័យ ច្រានចោលរាល់ការបង្ហោះ របស់ម្ចាស់អាខោនឱសថស្ថានភ្នំទ្រទ្រង់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថាលោកអធិការ បានខលទៅគំរាមកំហែង

ភ្នំពេញ ៖ គ្រូឱសថស្ថានភ្នំទ្រទ្រង់ បានសរសេរលើហ្វសប៊ុកថា “ទម្លាយទៅកុំទុកទៀត បុគ្គលម្នាក់ខលមកខ្ញុំផ្ទាល់ (ពូឈឹម)ហើយតាំងខ្លួនជាអធិការខណ្ឌ័មានជ័យ! សូមស្តាប់ បែកស្លុយ ហួសចិត្ត ហ៊ានណាស់”។

ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បដិសេធច្រានចោល រាល់ការបង្ហោះរបស់ម្ចាស់អាខោនឱសថស្ថានភ្នំទ្រទ្រង់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានចោទប្រកាន់ទៅលើលោកអធិការថា បានខលទៅគំរាមកំហែង។

លោកអធិការបានបញ្ជាក់ថា លោកមិនបានខលទៅគំរាមកំហែងពាក់ព័ន្ធជុំវិញរឿងរ៉ាវ ជាមួយលោកម្នាក់នេះនោះទេ ហើយក៏មិនដែលធ្លាប់ស្គាល់លោកម្នាក់នេះដែរ។

លោកអធិការស្នើឲ្យម្ចាស់អាខោនខាងលើលុបចេញជាបន្ទាន់ នឹងធ្វើការបកស្រាយទៅកាន់មហាជន កុំឲ្យមានការភាន់ច្រឡំណាមួយឲ្យសោះទៅលើលោកអធិការ ដោយសារតែលោកមិនព្រមស្វែងរកការពិត នៃម្ចាស់លេខនិងម្ចាស់សម្លេងដែលបានខល ទៅគំរាមកំហែងលោកនេះឲ្យច្បាស់សិន ទើបលោកមកបង្ហោះចោទប្រកាន់ដោយគ្មានហេតុផលយ៉ាងដូច្នេះ ឬក៏លោកមានចេតនាចង់បង្កើតរឿងនេះឡើង ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះលោកអធិការខណ្ឌមានជ័យឬក៏យ៉ាងណា?

លោកអធិការខណ្ឌមានជ័យបានបង្ហោះរៀបរាប់ថា “មួយថ្ងៃៗរវល់រកតែពេលសម្រាកជួបជុំគ្រួសារគ្មានផង! បែរជាមានអ្នកក្លាហានខាងណាទេ យកឈ្មោះអធិការខណ្ឌមានជ័យ មកប្រើជជែកគ្នារឿងអត់ប្រយោជន៍ ។ លឺថាគម្រាមគេទៀត??? មិនត្រឹមតែប៉ុណ្ណឹងទេ មានលោកទេវតាឱសថ មកសរសេរផុសពាក់ព័ន្ធ ជាមួយអធិការខណ្ឌមានជ័យទៀត សូមប្រើគំនិតរបស់លោកពិចារណាឡើងវិញមុនហ្នឹងផុស ។ ឈប់បានឈប់ទៅ សូមកុំយកឈ្មោះខ្ញុំទៅពាក់ព័ន្ធទៅរឿងរបស់អស់លោកអី! ពេលវេលាខ្ញុំមានតម្លៃណាស់សម្រាប់បម្រើជាតិខ្ញុំ ពលរដ្ឋខ្ញុំ និងថ្នាក់ដឹកនាំ! ខ្ញុំមិនចង់ចំណាយពេលវេលាអត់ ប្រយោជន៍ជាមួយអស់លោកទេ! ។ ចំពោះម្ចាស់លេខ069 359757 ដែលបានអះអាងថារូបគាត់ ជាអធិការខណ្ឌមានជ័យ គឺខ្ញុំសូមបដិសេធន៍ទាំងស្រុងលើករណីនេះ”៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×