Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ ការជឿទុកចិត្តគ្នាគឺជាដើមទុន ដ៏សំខាន់បំផុត នៅក្នុងដំណើរការ នៃការបង្កើតសន្តិភាព និងការផ្សះផ្សាជាតិ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចូលរួមផ្ដល់សារ អបអរសាទរក្នុងកម្មវិធី មហាសន្និបាតនៃក្តីសង្ឃឹមលើកទី៦ និងកម្មវិធីប្រកាស «ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ (THINK TANK 2022)» ជាមួយនឹងថ្នាក់ដឹកនាំស្រឡាញ់សន្តិភាព នៅជុំវិញពិភពលោក ដែលរៀបចំឡើងដោយសហព័ន្ធសន្តិភាពសកល (Universal Peace Federation – UPF) ដែលនឹងផ្សព្វផ្សាយដល់អ្នកទស្សនាជុំវិញពិភពលោកជាង ៤០០លាននាក់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការជឿទុកចិត្តគ្នា គឺជាដើមទុនដ៏សំខាន់បំផុត នៅក្នុងដំណើរការ នៃការបង្កើតសន្តិភាព និងការផ្សះផ្សាជាតិ។ ដើម្បីទទួលបានការជឿទុកចិត្តនេះ យើងត្រូវការកិច្ចសន្ទនាដ៏ស្មោះត្រង់រវាងអ្នកពាក់ព័ន្ធផ្សេងៗគ្នា ទាំងរដ្ឋ ទាំងស្ថាប័នមិនមែនរដ្ឋ»។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជឿជាក់ថា «ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ដោយផ្អែកលើប្រាជ្ញារួមគ្នា និងជំនាញរបស់អ្នកជំនាញ ព្រមទាំងអ្នកអនុវត្តផ្ទាល់មកពីតំបន់ និងពិភពលោក នឹងផ្តល់នូវវិធីសាស្រ្តរួមថ្មីមួយ ឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ» ផងដែរ។

គូសបញ្ជាក់ផងដែរថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានផ្តល់កិត្តិយស ចូលរួមថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងកម្មវិធីមហាសន្និបាត នៃក្តីសង្ឃឹមលើកទី១ កាលពីឆ្នាំ២០២០ ម្តងហើយ។

សូមជម្រាបផងដែរថា គំនិតផ្តួចផ្តើមសន្តិភាពដែលត្រូវបានសម្ពោធជាផ្លូវការនេះ បានទាក់ទាញចំណាប់អារម្មណ៍ របស់មនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក ដោយផ្តោតការយកចិត្តទុកដាក់ ទៅលើសន្តិភាពពិភពលោក។ ស្ថាប័នស្រាវជ្រាវឆ្នាំ ២០២២នឹងជួយជំរុញគំនិតប្រាជ្ញា ដល់បណ្តាមេដឹកនាំគំនិត អ្នកជំនាញ និងអ្នកនយោបាយជាប់ឆ្នោតកំពូល ៗ ស្របពេលជាមួយនឹងការបន្លឹឡើង នូវសំឡេងរបស់អ្នក ដែលយល់ពីតម្លៃនៃសេរីភាព ជំនឿជាក់ សេចក្តីសុខ សុភមង្គលគ្រួសារ និងការរស់នៅដើម្បីជាប្រយោជន៍ដល់មនុស្សយើងទាំងអស់គ្នា។

ថ្នាក់ដឹកនាំផ្សេងទៀតដែលចូលរួមក្នុងកម្មវិធីនាពេលនេះ រួមមាន៖ លោកជំទាវបណ្ឌិត Hak Ja Han Moon សហប្រធានស្ថាបនិកសហព័ន្ធសន្តិភាពសកល ឯកឧត្តម Ban Ki-moon អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម José Manuel Barroso អតីតប្រធានគណៈកម្មាធិការអឺរ៉ុប (២០០៤-២០១៤) ឯកឧត្តម Mohamad Bazoum ប្រធានាធិបតីនីហ្គឺ ឯកឧត្តម Mike Pence អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក (២០១៧-២០២១) ឯកឧត្តម David Beasley នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក ឯកឧត្តម Newt Gingrich អតីតប្រធានសភាអាមេរិក (១៩៩៥-១៩៩៩) លោក Jim Rogers ប្រធានក្រុមហ៊ុន Rogers ហូលដីង ឯកឧត្តម Mark Esper អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក (២០១៩-២០២០) ឯកឧត្តម Mike Pompeo អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក (២០១៨-២០២១)៕ រក្សាសិទ្ធិដោយ : ចេស្តារ

spot_img
×