ភ្នំពេញ ៖ រថយន្ត២គ្រឿងបេីកបរខ្វះការប្រុងប្រយ័ត្ន បុកគ្នាត្រង់ចំណុចផ្លូវបែកជាបួនរងការខូចខាតទាំងសងខាង សំណាងល្អមិនមានគ្រោះថ្នាក់ដល់អ្នកបេីកបរ និងអ្នកធ្វេីដំណេីរឡេីយ ។
ហេតុការណ៍នេះ បានកេីតឡេីង នៅវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី០៩ខែឧសភាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្ដមកែងនឹងផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកេីតហេតុណ៍ ដែលឃេីញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្តព្រូសពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BH-1907 ជិះគ្នា២នាក់ប្រុសស្រី ក្នុងល្បឿនលឿនមធ្យម ពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកសុីអរវីពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ2B-8667 បេីកបរដោយស្ត្រីម្នាក់ជាជនជាតិបរទេស ទិសដៅពីជេីងទៅត្បូង បានបុករថយន្តព្រូសចំទ្វាស្ដាំខាងក្រោយ បណ្ដាលឲ្យវិលមួយជុំ ធ្លាយនិងកំពិតទ្វាអស់មួយ ចំណែករថយន្តសុីអរវីវិញ ខូតខាតធ្លាក់កាងខាងមុខ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ បានឲ្យភាគីទាំងពីសម្របសម្រួលគ្នា តែមិនត្រូវដោយសំអាងថាត្រូវរៀងខ្លួន ទេីបសមត្ថកិច្ចទំនាក់ទំនង ហៅជំនាញចរាចរណ៍ខណ្ឌ មកសម្រួលទេីបត្រូវដោយអ្នកបេីករថយន្តព្រូស ដឹងខ្លួនខុសសូមទោស រួចសុំស្មេីគ្នា ដោយយករថយន្តទៅជុសជុលរៀងៗខ្លួន៕ រក្សាសិទ្ធិដោយ៖ សារឿន








