Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុសម្នាក់អាយុ៨ឆ្នាំ ដើរទៅមើលគេរាវខ្ចៅ រួចហក់ចុះទៅលេងទឹក បណ្តាលឲ្យលង់ស្លាប់

ភ្នំពេញ ÷ ក្មេងប្រុសម្នាក់អាយុ៨ឆ្នាំ ដើរតាមទៅមើលបុរស៣នាក់ ដើររាវខ្ចៅនៅតាមជ្រាំងទន្លេបាសាក់ រួចក៏ហក់ចុះទៅលេងទឹក បណ្តាលឲ្យលិចចុះទៅក្រោម រយៈពេលជាងកន្លះម៉ោង ទើបរាវឃើញយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ តែអកុសលបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង ៤ និង០០នាទីល្ងាចថ្ងៃអាទិត្យទី៩ ខែឧសភា ឆ្នាំ២០២១ ចំណុចនៅជ្រាំងទន្លេសាប ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ ហៅក្រៅ អាអូនក្រហម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល សង្កាត់ចាក់អង្រែក្រោម មានស្រុកកំណើតនៅខេត្តតាកែវ។

ប្រភពព័ត៌មានពីបុរសម្នាក់ និងនាក់ទៅរាវខ្ចៅជាមួយ២នាក់ទៀត បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ដោយពួកគាត់បានទំនេរពីការងារ រួចបបួលគ្នាទៅរាវខ្ចៅ នៅតាមបណ្តោយជ្រាំងទន្លេបាសាក់ បន្ទាប់មកពួកគាត់កំពុងតែដើររាវ ស្រាប់តែមានក្មេងប្រុសម្នាក់ រត់មកប្រាប់គាត់ថា មានក្មេងប្រុសម្នាក់នៅខាងក្រោយ បានលោតចុះទៅលេងទឹងជិតកន្លះម៉ោងទៅហើយ អត់ឃើញងើបមកវិញទេ គ្រាន់តែឮដូចនេះពួកគាត់ទាំង៣នាក់ បានរត់ស្លន់ស្លោចុះទៅរាវរកក្មេងរងគ្រោះខាងលើ ឃើញបានស្រង់ក្មេងរងគ្រោះនោះ លើកមកលើគោក ដឹកយកទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះ តែអកុសលគាត់បានស្លាប់បាត់ទៅហើយ រួចបានទំនាក់ទំនងទៅម្តាយក្មេង ឲ្យមកមើលដើម្បីរៀបចំ យកទៅដាក់នៅវត្តចាក់អង្រែក្រោមតែម្តងទៅ។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួច ក៏ធ្វើរកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅតម្កល់ទុកធ្វើបុណ្យនៅវត្តចាក់អង្រែក្រោមតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត

×