Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់ម្នាក់ របួសធ្ងន់២នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទាក់ដៃចង្កូត ចូលក្រោមរថយន្ត

ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិត នៅកន្លែងកើតហេតុភ្លាមៗ និងស្ត្រី២នាក់ទៀត ត្រូវជាប្រពន្ធនិងកូន បានរងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីរយន្តបើកទៅទាក់ដៃចង្កូត ដួលចូលក្រោមរថយន្តកិនអូសទៅមុខជាច្រើនម៉ែត្រ ។ ចំណែកឯតៃកុងរថយន្តបង្ក បើកទ្វាររត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង៤ និង ៣០ នាទីល្ងាចថ្ងៃអាទិត្យទី ៩ ខែឧសភាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ចំណុចជិតនឹងធនាគារអេស៊ីលីដា ក្នុងសង្កាត់ ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពមានឈ្មោះ ផាច់ ដេ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្ន រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត នៅកម្ពុជាក្រោម។ ស្រ្តី២នាក់ រងរបួសធ្ងន់ត្រូវជាកូននិងប្រពន្ធ មិនទាន់ស្គាល់ឈ្មោះ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BJ 9767 ជិះឌុបគ្នា៣នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនមធ្យម ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែគេបានឃើញរថយន្តកូរ៉េមួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2-K 24០០ បើកបរដោយបុរសម្នាក់ធ្វើដំណើរពីក្រោយ ស្របទិសគ្នាក្នុងល្បឿនលឿន បានទាក់ដៃចង្កូតជាមួយនិងម៉ូត បណ្តាលឲ្យម៉ូតូដួលចូលក្រោមរថយន្តកិនអូសទៅមុខជាច្រើនម៉ែត្រ ស្លាប់បុរសម្នាក់យ៉ាងអាណោចអាធ័ម ចំណែកស្រ្តី២នាក់ទៀត ជាប្រពន្ធនិងកូនគ្រាន់តែរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែង យករថយន្តបង្កខាងលើ និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយរួចធ្វើកំណត់ ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សាមេត

×