Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អាវុធហត្ថ បាន​ឃាត់ខ្លួន​កសិករ​ម្នាក់​កាន់​អាវុធ​AK47 និង​គ្រាប់​ជាច្រើន គ្មាន​ការអនុញ្ញាត

កំពង់ស្ពឺ​៖ កម្លាំង​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បាន​សហការ​ជាមួយ​កម្លាំង អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ស្នាក់ការ​ចំបក់ ដោយ​ទទួលបាន​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ជូ​សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ព្រមទាំង​មានការ​សម្របសម្រួល ពី​លោកជំទាវ ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​បុរស​ម្នាក់​កាន់​អាវុធ ​AK47 និង​គ្រាប់​ជាច្រើន គ្មាន​ការអនុញ្ញាត នៅ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឪ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។​

​បើតាម​របាយការណ៍រ​បស់​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ជាក់ស្តែង​កម្លាំង​បាន​សហការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ចំនួន ០១​នាក់ ឈ្មោះ ជួន ជាង ភេទ​ប្រុស​អាយុ ៤១​ឆ្នាំ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​អង្ក្រង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធ​ករណី​កាន់កាប់ ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ក្នុង​នោះបាន​ដកហូត​វត្ថុតាង​មាន ៖​អាវុធ​AK47 (​ស្វាយ​០១​ដើម​) លេខ​1967 3A2680 , បង់​០១ និង​គ្រាប់​ចំនួន ៥៨​គ្រាប់ ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង បញ្ជូនមក​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×