តាកែវ៖ យោងតាមលិខិតរបស់រដ្ឋបាលស្រុកព្រៃកប្បាស ទើបបានទទួលនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ ដោយបញ្ជាក់អំពីការរកឃើញ វិជ្ជមាន កូវីដ-១៩ លើឈ្មោះ ហេង កញ្ញា ភេទស្រី ធ្វើការនៅរោងចក្រ យីឡាក់ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានត្រឡប់មកស្រុកកំណើតកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស តាមរយះម៉ូតូកង់បី ដោយមិនបានចូលផ្ទះនោះទេ គឺបន្តទៅធ្វើ ចត្តាឡីស័កនៅវិទ្យាល័យសម្ដេចហេងសំរិនព្រៃល្វា តែម្ដង។

នៅក្នុងលិខិតរបស់រដ្ឋបាលស្រុកព្រៃកប្បាស បានធ្វើការអំពាវនាវដល់បងប្អូនទាំងឡាយ ណាដែលធ្លាប់ប្រាស្រ័យទាក់ទង ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺខាងលើ សូមចូលរួម សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន៕ ដោយ ៖សារឿន

