Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូន​ថវិកា ៥​លាន​រៀល​ដល់​នា​រីដែល​សម្រាលកូន​នៅ​តំបន់​ក្រហម​ក្នុង​បន្ទប់​ជួល​ទាំងយប់

ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិ បាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាគ​ណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ បាន​ចាត់​តំណាង​ដែលមាន​លោក ជិន ប៊ុនធឿន​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ​និង​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ន​រាជធានី​ភ្នំពេញ នាំយក​ថវិកា​ចំនួន​៥​លាន​រៀល​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ទៅ​ផ្តល់ជូន​នា​រិ​វ័យក្មេង​ម្នាក់ ដែល​សម្រាលកូន​ដោយ​ខ្លួនឯង​នៅក្នុង​បន្ទប់​ជួល​ទាំងយប់ ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា នារី​ម្នាក់នេះ​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​នៅក្នុង​តំបន់​ក្រហម ហើយ​ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ទាំងយប់​។​

អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន​៥​លាន​រៀល​នេះ បានប្រគល់​ជូន​នារី​វ័យក្មេង​រូបនេះ នា​រាត្រី​ថ្ងៃទី​០៩ ឧសភា​នេះ នៅ​មន្ទីរពេទ្យ​សម្ភព​ក្រុង ក្នុង​ខណ្ឌ​៧​មករា ក្រោយពី​នារី​អភព្វ​ម្នាក់​បានទទួល​ថវិកា​ចំនួន​១០​លាន​រៀល​ពីស​ម្តេច​តេ​ជោ​ហ៊ុន សែន តាមរយៈ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​យប់​ម៉ិ​ញ​ម្តង​ហើយ ពោលគឺ​ក្រោយពី​នាង​សម្រាលកូន​រួច​ភ្លាម​។​

នារី ម្នាក់នេះ​មានឈ្មោះ ញាណ ចាន់​សុី​ណា ភេទ​ស្រី អាយុ ១៧​ឆ្នាំ មុខរបរ លក់​ម្ហូបអាហារ​ចល័ត​តាម​មុខ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​បន្ទប់​លេខ ១៣ ផ្លូវលំ ក្រុមទី​៧ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។

ម្តាយបង្កើត​របស់​នារី​អាយុ​១៧​ឆ្នាំ ដ៏​អភព្វ​ម្នាក់នេះ ក្នុងឱកាស​នោះបាន​ថ្លៃ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​ទាំង​២ ដែល​បាន​ជួយ​កូនស្រី​គាត់​និង​រូបគាត់ ខណៈ​កំពុង​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុង​គ្រានេះ ។ សម្តេច​ទាំង​២​ជា​ព្រះ​ដែល​ធ្វើឱ្យ​ពួកគាត់​រស់​ម្តងទៀត ។ លោកស្រី​បញ្ជាក់ថា លោកស្រី​និង​កូនស្រី​របស់​គ្នា​ម្នាក់នេះ​បាន​ព្យាយាម​ទៅ​លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា​ម្តង​ហើយ​តែ​មិនបាន​សម្រេច ដោយសារ​ពិបាក​ចិត្តខ្លាំង​ដោះស្រាយ​រឿង​ជំពាក់​ថ្លៃឈ្នួល​ផ្ទះ​គេ​២​ខែ​គ្មាន​លុយ​សង ហើយ​នៅពេលនេះ​ជួប​ទុក​ធំ​ម្តងទៀត បាន​សម្តេច​ទាំង​២​ជួយ ពួកគាត់​ម្តាយ​និង​កូន មាន​ក្តីសង្ឃឹម​ក្នុង​ជីវី​ត​ជាថ្មី​ហើយ និង​មិន​ភ្លេច​សម្តេច​ទាំង​២​អស់​មួយជីវិត​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​ខណ្ឌមានជ័យ​ថា នៅវេលា​ម៉ោង ២៣​និង​៤៥​នាទី​យប់ ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ ឃួ​ង ស្រេង​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​នាំយក​ថវិកា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​១០​លាន​រៀល យកទៅ​ជូន​ប្អូនស្រី ញាណ ចាន់​ស៊ីណា ដែល​បាន​សម្រាលកូន​ដោយ​ខ្លួនឯង ស្ថិតនៅ​ចំណុច​ផ្ទះជួល​បន្ទប់​លេខ ១៣ ផ្លូវលំ ក្រុមទី​៧ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ក្រុមការងារ សង្កាត់ ភូមិ​បញ្ជូនមក​សម្រាក​ថែទាំ និង​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្ទឹងមានជ័យ ។​

ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃទី​៨​ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះជួល​បន្ទប់​លេខ ១៣ ផ្លូវលំ ក្រុមទី​៧ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ នារី ម្នាក់ ឈ្មោះ ញាណ ចាន់​សុ​ី​ណា ភេទ​ស្រី អាយុ ១៧​ឆ្នាំ មុខរបរ នៅផ្ទះ បាន​ឆ្លងទន្លេ ដោយ​ខ្លួនឯង បានកូន​ស្រី​ម្នាក់ នៅក្នុង​បន្ទប់​ជួល​ជាមួយ​ម្តាយបង្កើត ដោយ​ពុំមាន​អ្នកណា​ដឹង ព្រោះ​ដោយសារ​គាត់​ទើបតែ​ឆ្លងទន្លេ​កូនស្រី​ទី​១ បាន​១០​ខែ​ប៉ុណ្ណោះ ។ ហើយ​នៅពេល​មាន​ទម្ងន់​កូនស្រី​ទី​២​នេះ នាង​មិនដឹង​ខ្លួន​ឡើយ សូម្បី​អ្នកជិតខាង​នៅក្បែរ​បន្ទប់​គ្នា​ក៏មាន​ការងឿងឆ្ងល់​ដែរ ដោយ​មិនដែល​បានដឹងថា​គាត់​មាន​ទម្ងន់​កូន​ទី​២​នោះទេ ស្មានតែ​គាត់​ឈឺក្រពះ​។ ក្រោយពី​បានដឹង​ព័ត៌មាន​នេះ អាជ្ញាធរ​មូលដ្ឋាន បាន​ដឹកបញ្ជូន​គាត់​ទៅ​មណ្ឌល​សុខភាព​ស្ទឹងមានជ័យ ដើម្បី​ជួយ​សង្គ្រោះបាន​ទាន់ពេលវេលា ៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×