Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥នាក់ស្លាប់ នៅក្នុងហេតុការណ៍ទុស្សេខ្សែភ្លើង ឆេះផ្ទះមួយខ្នង ក្នុងស្រុកបរិបូណ៌

ខេត្តកំពង់ឆ្នាំង ៖ មានករណីអគ្គិភ័យឆាប់ឆេះផ្ទះមួយខ្នង នៅត្រង់ចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានទំហំ ៧ម៉ែត្រគុណនឹង១២ម៉្រែត្រ សង់ពីដែកបាំង និងប្រក់ស័ង្កសី នៅយប់ម៉ោង៨និង៤០នាទីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១នេះ ។

បើយោងតាមការបញ្ជាក់ពីមន្ត្រីអាជ្ញាធរមូលដ្ឋានបានដឹងថា ផ្ទះដែលឆេះនេះជាផ្ទះរបស់ឈ្មោះនន់ សារ៉េត រស់នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យឆេះអស់ទាំងស្រុង និង ស្លាប់មនុស្សចំនួន៥នាក់ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីឆេះផ្ទះខាងលើនេះបណ្ដាលមកពីទុស្សេខ្សែភ្លើង ។

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ ដែលឆាបឆេះផ្ទះខាងលើនេះបានប្រើប្រាស់រថយន្តចំនួន៣គ្រឿង របស់អធិការនគរបាលស្រុកបរិបូណ៌ ប្រើប្រាស់ទឹកអស់៣រថយន្តទើបបានរលត់ទាំងស្រុង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×