ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ច្រានចោលការបង្ហោះ ចែកចាយ នៃគណនីហ្វេសប៊ុកមួយចំនួន។
ថ្មីៗនេះមានការបង្ហោះចែកចាយតៗគ្នាថា “ ប្រជាពលរដ្ឋប្រមាណ ៦០គ្រួសាររស់នៅតំបន់អូត្រេះ និងភូមិគគីរឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(ម្តុំវត្តអូរត្រេះ) កំពុងខ្វះខាត ស្បៀងជាខ្លាំង ខណះ Lockdown ជា ច្រើន កន្លែង ធ្វើអោយពួកគាត់មិនមានការងារធ្វើ មិនមានចំណូល គ្រួសារខ្លះមានសមាជិក៧ ទៅ ៨នាក់។ ពួកគាត់បានដើររើសផ្សិតតាមព្រៃ ទទួលទានទាំងគ្មានពងទា លាយជាមួយ ខ្លះពុល និងផ្សិតទៀត។ ក្នុងចំណោម ៦០គ្រួសារនោះ មាន២០នាក់វិជ្ជមានCovid 19 និងសុំសប្បុរសជនជួយពួកគាត់តាមរយៈ (ABA 087989292 CHHEN SREYLEAk)។ “

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋនៅតំបន់ខាង លើ ពិតជាមានការខ្វះខាតពិតប្រាកដ និងមានចំនួនដូចការរៀបរាប់ពិតប្រាកដមែន ប៉ុន្តែពុំមានចុះបញ្ជីស្នាក់នៅក្នុងមូលដ្ឋានទេ (រស់នៅចាប់ ដីរដ្ឋធ្វើផ្ទះ-ខ្ទម) ហើយពុំមានករណីពុលផ្សិតទេ និងពុំមានករណីវិជ្ជមាន Covid19 ចំនួន២០នាក់ដែរ ចំពោះ (ABA087989292 CHHEN SREYLEAK) គឺABA របស់ស្រីប្រធានអង្គការម្លប់តាប៉ាងតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



