Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួមរំលែកទុក្ខផង ! គ្រូពេទ្យទាហានម្នាក់ដែលឆ្លងកូវីដ១៩ ពេលនេះគាត់បានទទួលមរណៈភាពហើយ ខណៈកូនៗបានត្រឹមពោលពាក្យថា…

ភ្នំពេញ ៖ ថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការតក់ស្លុតខ្លាំងណាស់ ក្រោយពីបានដឹងថា លោកគ្រូពេទ្យទាហានម្នាក់ បានទទួលមរណៈភាពដោយសារឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីបានចុះបំពេញការងារ ដើម្បីជួយប្រជាពលរដ្ឋខ្មែរក្នុងសម័យកូវីដ កាលពីពេលកន្លងមកនេះ។

គួររម្លឹកថា យោងតាមគណនីហ្វេសប៊ុកឈ្មោះ Khuon Nisa ដែលត្រូវជាកូនបង្កើត ធ្លាប់បានប្រាប់ពីដំណឹងដ៏រន្ធត់នេះ កាលពីថ្ងៃ៣ ខែឧសភា ឆ្នាំ២០២១ ថា៖ «សូមគោរព និងជម្រាបជូនបងប្អូនទាំងអស់ឲ្យបានជ្រាបថាពេលនេះលោកប៉ារបស់ខ្ញុំ បានឆ្លងនូវជម្ងឺ កូវីដ១៩ហើយ។ ហេតុដូចនេះ បងប្អូនដែលបានជាប់ពាក់ពន្ធនឹងគាត់ក្នុងពេលកន្លងមក ដូចជា កងកម្លាំងភូមិភាគពិសេស(កួរស្រូវ)អ្នករស់នៅក្នុងភូមិ៩ ក្នុងខណ្ឌចំការមន និងក្រុមគ្រូពេទ្យដែលបានរួមការងារជាមួយគាត់កាលពីថ្ងៃ២៧ ២៨ (វេទិកាចាក់វ៉ាក់សាំងក្រុងតាខ្មៅ) ទាំងអស់ សូមទៅទទួលការធ្វើសំណាក។

សូមទេវតាជួយថែរក្សាលោកប៉ាខ្ញុំ ព្រមទាំងក្រុមគ្រួសាររបស់ខ្ញុំ ឲ្យឆ្លងផុតពីពេលវេលាដល់អាក្រក់នេះផង ហើយក៏សូមលើកម្រាមដៃដប់ គោរពអគុណដល់ទឹកចិត្ត និងការជួយយកអាសាររបស់បងប្អូន ដល់គ្រួសារខ្ញុំក្នុងលំបាកមួយនេះផងដែរ»។

ដោយឡែក នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ គណនីហ្វេសប៊ុកដដែល បានបញ្ជាក់ថា ឪពុករបស់ខ្លួនបានទទួលមរណៈភាពហើយ ដោយបានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា៖ «លោកឱពុកកម្សត់កូនអើយ លោកផុតទក្ខហើយ លោកលាពួកយើងរហូតហើយ ប៉ាលះបង់ណាស់ លះបង់រហូតទាល់សូន្យខ្លួន ប៉ាលំបាកពេកហើយ ពួកយើងពិបាកទទួលយកណាស់ប៉ា…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×