ទីក្រុងប៉េកាំង ៖ សំណល់នៃរ៉ុកែ្កតធំបំផុតមួយរបស់ចិន បានធ្លាក់ចូលនៅមហាសមុទ្រឥណ្ឌា កាលពីថ្ងៃអាទិត្យ ដោយភាគច្រើននៃសមាសធាតុរបស់រ៉ុកែ្កតនោះ ត្រូវបានបំផ្លាញនៅពេលដែលវាហោះ ចូលក្នុងបរិយាកាសផែនដីវិញ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ដែលបានបញ្ចប់ការប៉ាន់ស្មានជាច្រើនថ្ងៃ ជុំវិញកន្លែងដែលកម្ទេចកម្ទីរបស់រ៉ុកែ្កតនឹងត្រូវប៉ះទង្គិច។
កូអរដោនេរបស់រ៉ុកែ្កត ផ្តល់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលដកស្រង់សម្តី ពីការិយាល័យវិស្វកម្មអវកាសចិន បានដាក់ចំនុចនៃផលប៉ះពាល់(ធ្លាក់) នៅមហាសមុទ្រខាងលិចនៃប្រជុំកោះម៉ាល់ឌីវឯណោះ។
កម្ទេចកម្ទីរបស់រ៉ុកែ្កត Long March 5B ត្រូវបានមនុស្សមួយចំនួនសម្លឹងមើលទៅលើអាកាសយ៉ាងច្រើន ចាប់តាំងពីរ៉ុកែ្កតនេះ បានផ្ទុះចេញពីកោះហៃណានរបស់ប្រទេសចិនកាលពីថ្ងៃទី ២៩ ខែមេសា ប៉ុន្តែការិយាល័យវិស្វកម្មអវកាសចិនបាននិយាយថា ភាគច្រើននៃកម្ទេចកម្ទីត្រូវបានដុតបំផ្លាញនៅក្នុងបរិយាកាសទៅហើយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ផ្នែកខ្លះនៃរ៉ុកែ្កតបានហោះចូលក្នុងបរិយាកាសផែនដីវិញនៅម៉ោង ១០ និង ៤៤ នាទីម៉ោងនៅក្នុងទីក្រុងប៉េកាំង ហើយរ៉ុកែ្កតបានចុះចតនៅទីតាំងមួយ ដែលមានកូអរដោនេរយៈបណ្តោយខាងកើត ៧២,៤៧ ដឺក្រេ និងរយៈទទឹងខាងជើង២,៦៥ ដឺក្រេ។
យ៉ាងណាមិញមុនពេលរ៉ុកែ្កតបានចុះចត បញ្ជាការអវកាសអាមេរិក បានបញ្ជាក់ពីការហោះចូលរបស់រ៉ុកែ្កតម្តងទៀត នៅលើឧបទ្វីបអារ៉ាប់ ប៉ុន្តែបញ្ជាការអវកាសអាមេរិក ក៏បាននិយាយថា ខ្លួនមិនដឹងថាតើកម្ទេចកម្ទីរបស់រ៉ុកែ្កតចិននេះ នឹងប៉ះពាល់ដល់ដីគោក ឬផ្ទៃទឹកនោះទេ។
ក្នុងអំឡុងពេលនៃការហោះហើររបស់រ៉ុក្កែតនេះ លោក Jonathan McDowell តារាវិទូដែលមានមូលដ្ឋាននៅ Harvard បានប្រាប់រ៉យទ័រថា តំបន់ដែលមានសក្តានុពលសម្រាប់កម្ទេចរ៉ុកែ្កតចុះ អាចស្ថិតនៅភាគខាងជើងឆ្ងាយ ពីទីក្រុងមួយចំនួនដូចជា New York, Madrid រឺក៏ Beijing និងភាគខាងត្បូងនៃភាគខាងត្បូងប្រទេសឈីលី និងទីក្រុង Wellington ប្រទេសនូវែលសេឡង់។
លោក Bill Nelson អតីតសមាជិកព្រឹទ្ធសភា និងអវកាសយានិក NASA ដែលត្រូវបានជ្រើសរើសសម្រាប់តួនាទីនៅក្នុងខែមីនាបាននិយាយថា“ បណ្តាប្រទេសអវកាសត្រូវតែកាត់បន្ថយហានិភ័យ ដល់មនុស្សនិងទ្រព្យសម្បត្តិនៅលើផែនដីនៃការបញ្ចូលវត្ថុអវកាសឡើងវិញ និងធ្វើឱ្យមានតម្លាភាពអតិបរមាទាក់ទងនឹងប្រតិបត្តិការទាំងនោះ” ។ ការថ្លែងរបស់លោកបន្ទាប់ពីរ៉ុកែ្កតចិន បានហោះចូលបរិយាកាសផែនដីម្តងទៀត។
“វាច្បាស់ណាស់ថាប្រទេសចិនកំពុងខកខាន មិនបានបំពេញតាមស្តង់ដារទទួលខុសត្រូវទាក់ទងនឹងកម្ទេចកម្ចីអវកាសរបស់ពួកគេ” ។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំមួយនៅថ្ងៃសុក្រថា “វាជាទម្លាប់ធម្មតានៅទូទាំងពិភពលោក ចំពោះរ៉ុកែ្កតដំណាក់កាលខាងលើ ដែលត្រូវបានដុតខណៈពេលចូលទៅក្នុងបរិយាកាស” ។
លោកវ៉ាងបាននិយាយថា“ ចំពោះចំណេះដឹងរបស់ខ្ញុំ ដំណាក់កាលខាងលើនៃរ៉ុកែ្កតនេះ ត្រូវបានធ្វើឱ្យអសកម្មដែលនេះមានន័យថា ផ្នែកភាគច្រើនរបស់រ៉ុកែ្កតនឹងត្រូវឆេះ នៅពេលចូលក្នុងបរិយាកាសម្តងទៀត ហើយវានឹងធ្វើឱ្យលទ្ធភាពនៃការខូចខាតដល់អាកាសចរណ៍ មនុស្សម្នា និងសកម្មភាពនៅលើដីគឺ មានកម្រិតទាបបំផុត” ។
រ៉ុកែ្កតដែលបានដាក់ចូលក្នុងគន្លងម៉ូឌុល Tianhe ដែលគ្មានមនុស្សបើក នឹងក្លាយទៅជាកន្លែងរស់នៅសម្រាប់នាវិក ៣ នាក់នៅស្ថានីយ៍អវកាសអចិន្រ្តៃយ៍របស់ចិន ដែលត្រូវបានកំណត់ដោយបេសកកម្ម ១០ បន្ថែមទៀតដើម្បីបញ្ចប់ស្ថានីយ៍យានអវកាសនៅឆ្នាំ ២០២២ ។
រ៉ុកែ្កត Long March 5 គឺជាគ្រាប់ចុចសំខាន់មួយ សម្រាប់មហិច្ឆតាអវកាសរបស់ប្រទេសចិន – ពីការបញ្ជូនម៉ូឌុល និងនាវិកនៃស្ថានីយ៍អវកាសដែលបានគ្រោងទុកដើម្បីបាញ់បង្ហោះការស៊ើបអង្កេតទៅកាន់ភពព្រះច័ន្ទ និងភពអង្គារ៕
ប្រភព៖ AFP
រក្សាសិទ្ធិដោយ៖CEN

