Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេយោធាមីយ៉ានម៉ា អនុម័តថវិកា ២,៨ ពាន់លានដុល្លារ ដើម្បីសាងសង់ រោងចក្រថាមពលធម្មជាតិ

ស្ថាប័នវិនិយោគរបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា មេដឹកនាំយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានអនុម័តការវិនិយោគថ្មីមួយ នៅក្នុងគម្រោងដែលមានតម្លៃទឹកប្រាក់ជិត ២,៨ ពាន់លានដុល្លារ រួមទាំងរោងចក្រថាមពលធម្មជាតិ (LNG) ដែលអាចនឹងចំណាយថវិកាចំនួន ២,៥ ពាន់លានដុល្លារអាមេរិកផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់អគ្គនាយកវិនិយោគ និងរដ្ឋបាលក្រុមហ៊ុនបានឱ្យដឹងថា ការអនុម័តចំពោះគម្រោងចំនួន ១៥ នឹងត្រូវបានផ្តល់ឱ្យកាលពីថ្ងៃអាទិត្យ ដោយគណៈកម្មការវិនិយោគមីយ៉ាន់ម៉ា។
ក្នុងនោះ ទីភ្នាក់ងារវាយតម្លៃអន្តរជាតិ Fitch Solutions បានព្យាករណ៍ថាសេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងធ្លាក់ចុះ ២០ ភាគរយនៅឆ្នាំនេះ។

សេចក្តីថ្លែងការណ៍បាននិយាយថា បន្ថែមលើរោងចក្រដើម្បីបង្កើតថាមពលសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ហើយគម្រោងផ្សេងទៀតត្រូវបានអនុម័តបន្ថែម រួមមានវិស័យផលិតកម្មបសុសត្វ និងសេវាកម្ម។
របាយការណ៍ខាងលើ មិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់ ទាក់ទងនឹងក្រុមហ៊ុនដែលនៅពីក្រោយគម្រោងនេះ ឬគម្រោងរបស់ប្រទេសណានោះទេ។ សូមជម្រាបថា វិនិយោគិនធំបំផុតនៅមីយ៉ាន់ម៉ាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះគឺមានដូចជា ប្រទេសចិន សឹង្ហបុរី និងថៃ បើទោះបីការវិនិយោគពីសិង្ហបុរីភាគច្រើនត្រូវបានបញ្ជូនពីកន្លែងផ្សេងទៀតក៏ដោយ។

ថាមពលអគ្គីសនីភាគច្រើនរបស់មីយ៉ាន់ម៉ាបច្ចុប្បន្នត្រូវបានផលិតចេញពីគម្រោងវារីអគ្គិសនី ប៉ុន្តែក្រុមហ៊ុន LNG ត្រូវបានគេមើលឃើញថា គម្រោងនេះគឺមានសារៈសំខាន់កាន់តែខ្លាំងឡើង សម្រាប់ប្រទេសមួយដែលសេដ្ឋកិច្ចរបស់ខ្លួនបានរីកដុះដាល ក្នុងអំឡុងពេលមួយទសវត្សរ៍នៃការកែទម្រង់ប្រជាធិបតេយ្យដែលនាំទៅដល់ការផ្គត់ផ្គង់អគ្គិសនីខុសប្រក្រតី៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

×