ភ្នំពេញ ៖ ថ្មីៗនេះ គូស្នេហ៍មួយគូទៀតហើយ បានទទួលការចាប់អារម្មណ៍ និងធ្វើឲ្យភ្ញាក់ផ្អើលគ្រប់ៗគ្នាតែម្តង នៅពេលបានដឹងពីប្រវត្តិស្នេហ៍របស់អ្នកទាំងពីរ បានឈានសម្រេចរៀបពិធីមង្គលការបានត្រឹមសែនព្រាន ព្រោះតែមិនចាំកូវីដចប់ បន្ទាប់ពីខាងប្រុសបានទៅសុំដាក់គណនី ABA ជួបខាងស្រីជាបុគ្គលធនាគារ ក៏ចាប់ផ្តើមមានចិត្តស្រឡាញ់គ្នាតែម្តង។

បើទោះពុំបានធ្វើឡើងធំដុំ ហៅភ្ញៀវមកចូលរួមច្រើនក្តី ប៉ុន្តែ មើលទៅពោរពេញដោយក្តីសប្បាយរីករាយ ព្រោះមានត្រឹមបងប្អូន សាច់ញាតិ និងចាស់ទុំទាំងសងខាងចូលរួមដឹងឮ គឺគ្រប់គ្រាន់ ចំពោះចំណងអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរ។
នេះបើតាមគណីហ្វេសប៊ុកខាងប្រុសដែលមានឈ្មោះថា Sak បានបង្ហោះឲ្យដឹងថា៖ «មុនដំបូងសុំដាក់ ABA : 002701583 Chhin cheyrithisak ថ្ងៃនេះជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់យេីងទាំងពីរ ដោយសារសម័យកូវីដ ដូច្នេះបានត្រឹមតែសែនជីដូនជីតាទេ។

ហេីយក៏អធ្យាស្រ័យដល់ អ៊ុ ពូ មីង និង មិត្តភ័ក្ដិ បងប្អូន ដែលមិនបានហៅមកចូលរួមសែន ថ្ងៃអាពាហ៍ពិពាហ៍របស់យេីងខ្ញុំ។ ជាចុងក្រោយខ្ញុំទាំងពីរសូមអរគុណដល់ ប៉ាក្មេក ម៉ាក់ក្មេក និង ប៉ា ម៉ាក់ បង្កើតដោយសារមានលោកទាំងពីរបានខ្ញុំទាំងពីរមានថ្ងៃនេះ។ ហេីយកូនទាំងពីរសន្យាថា នឹងមេីលថែរក្សាគ្នាជារៀងរហូតដល់ចាស់កោងខ្នង 08.05.2021»។

ក្រោយឃើញបែបនេះ ក៏មានមិត្តភក្តិក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានអបអរសាទរ និងជូនពរទៅដល់អ្នកទាំងពីរ តាមរយៈ comment យ៉ាងដូច្នេះថា៖ «Congratulations fri ជូនពរអោយស្រឡាញ់គ្នាដល់ចាស់កោងខ្នង, Congratulations អូនទាំងពីរ, បងជូនពរឲ្យប្អូនទាំងពីរស្រឡាញ់គ្នាដល់ចាស់កោងខ្នងណា,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











