Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលអំណោយ ម៉ាស់សុខាភិបាល ពីសមាគមន៍ចំនួនបី

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលអំណោយម៉ាស់សុខាភិបាល ពីសមាគមខ្មែរ-ចិន នៅកម្ពុជា សមាគមត្រកូល លីម និងសមាគមសហព័ន្ធប្រជាជនចិននៅទីក្រុង ហ៊ូចូវ តាមរយ:នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសរបស់រាជរដ្ឋាភិបាល លើកិច្ចការមីន យុទ្ធភ័ណ្ឌមិនទាន់ផ្តុះ និងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ។

ពិធីប្រគល់ និងទទួលបានធ្វើឡើងនៅស្នាក់ការសមាគមន៍ត្រកូល លីម មានទីតាំងខាងកើតស្ពានជ្រោយចង្វារ។

អំណោយរួមមាន: ម៉ាស់ធម្មតាចំនួន ២៥០, ០០០ម៉ាស់ , ម៉ាស N95 ចំនួន ១០ ,០០០ម៉ាស់ និងនំសាកឺរាចំនួន ៦០កេស។

ក្នុងនាមកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឧត្តមសេនីយ៍ មាស សុភា បានថ្លែងអំណរគុណចំពោះសមាគមន៍ទាំង០៣ រួមមាន សមាគមន៍ខ្មែរ-ចិន នៅកម្ពុជា សមាគមន៍ត្រកូល លីម និងសមាមន៍សហព័ន្ធប្រជាជនចិននៅទីក្រុង ហ៊ូចូវ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តទៀតថា អំណោយដ៏ថ្លៃថ្លានេះ ជាការចែករំលែកដ៏មានសារៈសំខាន់ ដើម្បីចូលរួមគាំទ្រដល់កងទ័ព ក្នុងការ ប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ។

សូមជម្រាបថាគិតត្រឹមព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន 19237 នាក់ , អ្នកជាសះស្បើយចំនួន 7641 នាក់ និងអ្នកស្លាប់ចំនួន120 នាក់៕ រក្សាសិទ្ធិដោយ: ចេស្តារ

×