Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តកំពង់ចាម ករណីរកឃើញវិជ្ជមានកូវីដ១៩ថ្មី ចំនួន ១៦នាក់

កំពង់ចាម ៖ សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់ ៖ លទ្ធផលតេស្តរហ័សកូវីដ-១៩ មានវិជ្ជមានកូវីដ_១៩ ចំនួន ១១នាក់ (នៅស្រុកស្រីសន្ធរ ០២នាក់, កងមាស០២នាក់ និងស្រុកបាធាយ០៧នាក់) និងលទ្ធផលបញ្ចាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ ចំនួន០៥នាក់ (នៅស្រុកចំការលើ ០៤នាក់ និងស្រុកកំពង់សៀម ០១នាក់) និងករណីជាសះស្បើយ ចំនួន ០៩នាក់ ក្នុងថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ នឹងអ្នកជំងឺខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។

សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ- ឃុំខាងលើ និងបងប្អូន កម្មករ-កម្មការិនី និងមិត្តភ័ក្រ្តដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួន នូវវិធានការ «៣កុំ ៣ការពារ»។ ជាមួយគ្នានេះ បងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងអ្នកជំងឺខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។

ដោយឡែក ករណីជាសះស្បើយក្នុងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ មានចំនួន ០៩នាក់ ស្រី០៩នាក់ (បូកយោង ចំនួន ៣២នាក់ ស្រី២១នាក់) ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។ អ្នកទាំង០៩នាក់ ត្រូវបានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×