Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើកម៉ូតូមិនគោរពសិទ្ធិអាទិភាព ត្រូវរថយន្តដឹកកម្មករ បុកស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់ នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្មេងស្រីម្នាក់បានស្លាប់ ដោយឡែកមនុស្សប្រុសស្រីពីរនាក់ផ្សេងទៀត បានរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១នេះ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១២៥/១២៦ ស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក Wave ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ លឹម វុទ្ធី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ បឹង ឃុំ អង្គតាសូ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពីជើងទៅត្បូង ពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ ។ មានអ្នករួមដំណើររួមមាន: ១ ឈ្មោះ ម៉ុញ ចាន់ធួន ភេទ ស្រី អាយុ ៣០ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិឃុំជាមួយគ្នា មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ ។ ២ ឈ្មោះ លឹម ពិសី ភេទ ស្រី អាយុ ០៥ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា មិនពាក់មួកសុវត្ថិភាព ( ស្លាប់ពេលបញ្ជូនទៅបន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង)។

ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបានរថយន្ដដឹកកម្មករកម្មការិនី ម៉ាក ហុីយ៉ាន់ដាយ ពណ៌ ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B 3047 បានបុកម៉ូតូរងគ្រោះខាងលើ ពេញទំហឹងបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសធ្ងន់។

ក្រោយពីបន្តបង្កហេតុរួចមក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចពីកន្លែងកើតហេតុ បន្សល់ទុករថយន្ដនៅកន្លែងហេតុ។

បច្ចុប្បន្នមធ្យោបាយរក្សាត្រូវបានយកទៅរក្សាទុកនៅ អធិការដ្នាននគរបាលក្រុងស្វាយរៀង ដើម្បីស្រាវជ្រាវរកម្ចាស់ យកមកដោះស្រាយគ្នាតាមផ្លូវច្បាប់ រីឯអ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំណែកក្មេងស្រីខាងលើ ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ មូលហេតុ : អ្នកបើកម៉ូតូមិនគោរពសិទ្ធិអាទិភាព ៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ

×