ភ្នំពេញ ៖ កូនខ្មែរម្នាក់ ដែលបានផលិតយន្តហោះធុនតូច១គ្រឿង មានលក្ខណៈជាប្រភេទយន្តហោះប្រយុទ្ធ បានកំពុងធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើល និងស្ងើចសរសើរគ្រប់ៗគ្នា ចំពោះសមត្ថភាពមួយនេះ ដែលពិតជាអស្ចារ្យខ្លាំងមែនទែន។

តាមរយៈវីដេអូ ឃើញថាយន្តហោះចម្បាំងបញ្ជានេះ មានរូបរាងស្អាតដូចទៅនឹងយន្តធុនធំអុីចឹង ដោយការហោះហើរបានខ្ពស់ ហើយបើនិយាយពីសំឡេងរបស់វាវិញ គឺមិនចាញ់យន្តហោះ F-35 របស់អាមេរិក ប៉ុន្មានឡើយ។ ដោយឡែក សម្រាប់ការរត់ហោះហើរ និងចុះចត គឺល្អប្រសើរ ដែលអាចចាត់ទុកជាស្នាដៃដ៏ជោគជ័យមួយ មិនសរសើរមិនបាន។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ គេសង្កេតឃើញថា មានកូនខ្មែរមួយចំនួន បានបង្ហាញស្នាដៃដ៏អស្ចារ្យ ក្នុងការច្នៃប្រឌិតបង្កើតយន្តហោះធុនតូចស្រដៀងៗគ្នា អាចហោះហើរបានយ៉ាងជោគជ័យជាច្រើនគ្រឿងរួចហើយ ដែលទទួលបានការគាំទ្រ និងកោតសរសើរជាខ្លាំង ពីសំណាក់មហាជនជាច្រើននៅក្នុងប្រទេសកម្ពុជា ចំពោះសមត្ថភាពដ៏គួរឲ្យមោទនភាពមួយនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






