Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅមិនទាន់ចប់ទេ ! ក្រោយ CEO Bun park រេីសអេីងភេទទី៣ ពេលនេះ ម៉ាដូណា ចេញមកនិយាយធ្ងន់ៗ ខណៈអ្នកផ្សេងបានទម្លាយរឿងដ៏ហួសចិត្តនេះថា…

ភ្នំពេញ ៖ ថ្មីៗនេះ បុរសម្នាក់ដែលមានឈ្មោះថា ជាអ្នកជំនួញដ៏ជោគជ័យ ប៉ុន្តែ បែរជាខ្វះក្រមសីលធម៌បង្កើតជារឿងរ៉ាវ បង្ករលករិះគន់យ៉ាងចាស់ៗដៃ ពីសំណាក់មហាជនជាច្រើន ដែលបានមើលឃើញថា បុរសរូបនេះមានការរើសអើងភេទទី៣ បន្ទាប់ពីចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីកម្សាន្តរបស់ស្ថានីយ៍ទូរទស្សន៍មួយ កាលពីពេលកន្លងទៅថ្មីៗនេះ ដោយបានលើកមកនិយាយចំៗ និងសូម្បីបង្ហាញកាយវិការជាក់ស្តែង ចំពោះកញ្ញា រ៉ូលីន (Rolin) ទៀតផង បើទោះជាមនុស្សមួយចំនួនថា នេះអាចគ្រាន់តែជាសម្តែងលេងសើចប៉ុណ្ណោះយ៉ាងណាក៏ដោយ។

ទោះយ៉ាងណា រឿងរ៉ាវរបស់ CEO រូបនេះ ហាក់នៅមិនទាន់ចប់នោះទេ ដោយនៅពេលនេះ គេឃើញបានសង្កេតឃើញថា មានប្រតិកម្មជាច្រើនក្នុងចំណោមភេទទី៣។ ក្នុងនោះ កញ្ញា ម៉ាដូណា (Madona) បានលើកឡើងបែបនេះថា៖ «រ៉ូលីនអើយរ៉ូលីន ម៉េចក៏នាំថោកដល់សិល្បៈទាំងឡាយ ពួកម៉ាក់អែងត្រូវចាំសិល្បៈការសំដែង ត្រូវតែទាបថោកជាងអ្នកជំនួញ ព្រោះពពួកសិល្បៈគ្មានតម្លៃដូចគាត់ទេ គាត់ជាមនុស្សចេះដឹងខ្ពស់ ជាអ្នកជំនួញ ថែមទាំងសង្ហា កុំចយាត្រាទៅប៉ះពាល់គាត់ណា សុំសួរពុកម៉ែបងប្អូនអ្នកជំនួញ គឺជាឧកញ៉ាមែន តែបើជាឧកញ៉ាមែន ខ្ញុំបានជួបច្រើន គាត់មិនប្រកាន់បែបនេះទេ រហូតដល់លោកពុកសែន និងកូននាយករដ្ឋមន្រ្តី ត្រកូនហ៊ុន ខ្ញុំបានថតជាមួយកាន់ដៃឱបគាត់បានទៀត គឺគាត់មិនប្ញកពារ និងឆ្មើងបែបហ្នឹងទេ»។

ដោយឡែក ស្របពេលគ្នានេះផងដែរ ក៏មានមតិមួយចំនួន បានចេញមកទម្លាយខ្ទេចនូ វរឿងដ៏គួរឲ្យអស់សំណើចជាខ្លាំង ធ្វើឲ្យគ្រប់គ្នាកាន់តែភ្ញាក់ផ្អើល ដោយបានចោទថា CEO រូបនោះ បាន copy quote (យកឈ្មោះ) អ្នកល្បីមកដាក់ជាធ្វើឈ្មោះហ្វ្រូហ្វាល់របស់ខ្លួនគឺ Bun Park។

ក្នុងនោះ គណនីមួយឈ្មោះ រាជសី ឆ្នាំថ្មី បានទម្លាយចេញឲ្យមហាជនបានដឹងទាំងហួសចិត្តថា៖ «តែចរិតអន់ហើយ ទោះពូកែអីក៏ដោយ ក៏គេមិនគោរពដែរ ធនធានកម្រខាងលួច Copy Quote បរទេស មកដាក់ឈ្មោះខ្លួនឯងមែន? ស្ទើរគ្រប់ Quote ហាហា កម្រខាងក្លែងក្លាយ កម្រខាងអំនួត កម្រខាងនិយាយដើមខ្ទើយផ្សេងៗដាក់ក្នុង TV»។ គណនីខាងលើ ក៏បានដាក់បន្ថែមថា៖ «គេចង់និយាយថា គេអ្នកប្រាជ្ញ ចេះមាន Quote ផ្ទាល់ខ្លួនឆ្វេចឆ្វាច។ បោកបានតែអ្នក Fan fan ដែលគ្នាមិនចេះដឹងទេ បង Park អើយ។ បោកចំ រាជសី អីវិន យក Quote ដើមបិទកណ្តាលចិញ្ចើមវិញហ្មង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×