Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួចបើកលក់កាហ្វេ ឲ្យភ្ញៀវអង្គុយប្រមូលផ្តុំ សមត្ថកិច្ចឆ្មក់ចូលទៅដល់ល្មម ឃាត់មនុស្សចំនួន១១នាក់

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះបិទទីតាំងលក់កាហ្វេ លីហ័ង ស្ថិតនៅកែងផ្លូវលេខ២០១១ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភំ្នពេញ ដែលមិនអនុវត្តតាមលិខិតលេខ០១៥/២១ សណន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន១១នាក់ និងបានដកហូតម៉ូតូចំនួន ០៨គ្រឿង ។
បច្ចុប្បន្នបាននាំខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុន ដេីម្បីអនុវត្តតាមនីតីវិធី៕ រក្សាសិទ្ធិដោយ៖សួង សាម

×