Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទបញ្ជាប់នៃការចុះឈ្មោះ ៖ គណបក្សនយោបាយចំនួន០៤ ដាក់ពាក្យសុំចុះបញ្ជី ចូលរួមប្រកួតប្រជែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ គឺជាថ្ងៃចុងក្រោយនៃការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត គឺមានគណបក្សនយោបាយចំនួន ០៤ បានដាក់ពាក្យសុំចុះបញ្ជីចូលរួមប្រកួតប្រជែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

គណៈកម្មាធិការជាតិរៀបចការបោះឆ្នោតបានបន្តថា គណបក្សនយោបាយ ចំនួន ៤ ដែលបានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ មានដូចជាៈ

១. គណបក្ស ប្រជាជនកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៥នាក់ សរុនចំនួន ២៨នាក់។

២. គណបក្ស សញ្ជាតិកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៥នាក់ សរុនចំនួន ២៨នាក់។

៣. គណបក្ស គណបក្សយុវជនកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៣នាក់ សរុនចំនួន ២៦នាក់។

៤. គណបក្ស ហ៊្វុនស៊ិនប៉ិច បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៣នាក់ សរុនចំនួន ២៦នាក់។

គណៈកម្មាធិការជាតិរៀបចការបោះឆ្នោតបានបញ្ជាក់ថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះដែរ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានសម្រេចទទួលស្គាល់ជាផ្លូវការចំពោះការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ចំនួន ៣ គណបក្ស គឺគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា។

ដោយឡែកសម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត នឹងពិនិត្យសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំចុះបញ្ជីនៅថ្ងៃនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×