Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អភិរក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា ជួយសង្គ្រោះ​សត្វ​ពពូល​រស់​ជិត ១០០​ក្បាល លែង​ឲ្យ​ចូលទៅ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ ឯ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​

ខេត្តមណ្ឌលគិរី ៖ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្នាក់​ការរងរ​ហ៊ូ​ត នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា រួមជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ និង​កម្លាំង​នគរបាល​ខេត្ត ដោយមាន​ការគាំទ្រ​ពី​គម្រោង​របស់​អង្គការ WCS បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ ហើយ​បាន​ដេញ​ប៉ផាប់​ចាប់​ពភីង​ជនសង្ស័យ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ដាក់​លប់​ធ្វើជា​ធ្នាក់​ទាក់​ចាប់​សត្វ​ពពូល​ប្រមាណ​ជាង​១០០​ក្បាល នៅ​ចំណុច​ភូមិ​ចក់​ចារ ឃុំ ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដែន​ជម្រក​សត្វ​ពន​រៃ​កែវ​សីមា​។​

​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​វត្ថុតាង​នៅនឹងកន្លែង​កើតហេតុ​រួមមាន មង​ទាក់​សត្វ និង​សត្វ​ពពូល​ងាប់​ចំនួន​២៥​ក្បាល ត្រូវបាន​ដុតបំផ្លាញ​ចោល​នៅនឹងកន្លែង​កើតហេតុ ព្រមទាំង​សត្វ​ពពូល រស់ក្នុង​ទ្រុង​ជាង​១០០​ក្បាល ត្រូវបាន​ក្រុមការងារ​លែង​ឲ្យ​ចូលទៅ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×