ភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៨២៥,៤៨៨នាក់។

នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី១០ ឧសភា ខាងក្រោមជាតារាងបញ្ជីបូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ






