Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិតនារីម្នាក់ហ៊ានសារភាពអំពីការខ្វះខាត ដោយមិនលាក់ពុត ជំទាវឧកញ៉ា ជីប យុទ្ធារី អគ្គនាយិការមជ្ឈមណ្ឌលព័ត៌មាន CEN ជួយ

ស្វាយរៀង ៖ ឆ្លើយតបនឹងនារីម្នាក់ដែលស្កាត់មកធ្វើការពីខេត្តស្វាយរៀងរហូតដល់ភ្នំពេញ ជួបការលំបាក ខ្វះខាតអាហារហូបចុក ខណ:ពេលដែលរាជរដ្ឋាភិបាល បានចាត់វិធានការបិទខ្ទប់ , នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោកស្រី ហ៊ុត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំ នៃខេត្តស្វាយរៀង តំណាងលោក ជំទាវ ឧកញ៉ា ជីប យុទ្ធារី អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន CEN បាននាំយកគ្រឿងឧបភោគ-បរិភោគ មានដូចជា អង្ករ មី ទឹកត្រី ទឹកសុីអុីវ ត្រីខ និងព្រមទាំងថវិកាមួយចំនួន ទៅជូនគ្រួសាររបស់នារីរូបនោះ។

នារីដែលហ៊ានលះបង់ភាពខ្មាសអៀនរបស់ខ្លួន សារភាពពីការលំបាក និងខ្វះខាតស្បៀងអាហាររូបនេះ មានឈ្មោះ ប្រាក់ ច័ន្ទ ថន បានចាកចេញពីស្រុកកំណើតនៅឯស្វាយរៀង មកស្វះស្វែងធ្វើការចិញ្ចឹមជីវភាព នៅឯរាជធានីភ្នំពេញ គ្មានបងប្អូនគ្មាន សាច់ញាតិ ហើយស្រាប់តែជួបស្ថានភាពនៃវិបត្តិកូវីដ-១៩ និងការចាត់វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានាកន្លងមកទៀតនោះ វាពិតណាស់ថា រឹងរឹតតែធ្វើឲ្យរូបនាងជួបការលំបាកជាន់លើការលំបាក។

ដោយពិនិត្យឃើញភាពជាក់ស្ដែង និងតបតាមការស្នេីសុំរបស់នារី ប្រាក់ ច័ន្ទ ថនមកកាន់ក្រុម ការងារ លោក ជំទាវ ឧកញ៉ា ជីប យុទ្ធារី នោះ, លោកជំទាវឧកញ៉ា ក៏បានសហការជាមួយ លោកស្រី ហ៊ុត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំ នៃខេត្តស្វាយរៀង និងក្រុមការងារ ចុះផ្ដល់ជំនួយស្បៀងអាហារដល់រូបនាង និងក្រុមគ្រួសារនៅឯស្រុកកំណើត។

គួរបញ្ជាក់ថា នារី ប្រាក់ ច័ន្ទថន ជាគឺជាស្រ្តីស្រុកស្រែជនបទម្នាក់ បានចាកចេញពីស្រុកំណើតនៅឯខេត្តស្វាយរៀង មកធ្វើការងារនៅក្នុងទីក្រុងភ្នំពេញ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីរកលុយជួយផ្គត់ផ្គង់គ្រួសារ តែការខំប្រឹងប្រែងមិនទាន់បានធូរស្រាលនោះទេ។

ពិតណាស់ ដោយយល់ឃើញថា ក្នុងបរិបទកូវីដ-១៩នេះ មិនថា គ្រួសារគ្រួសាររបស់នារី ប្រាក់ ច័ន្ទថន ឬក្រុមគ្រួសារអ្នកអ្នកខ្វះខាតរូបណានោះទេ ឲ្យតែជួបការខ្វះខាត និងការលំបាកពិតប្រាកដនោះ ក្រុមការងារចុះជួយពង្រឹងស្រុកស្វាយជ្រំនៃខេត្តស្វាយរៀង តែងតែសហការជាមួយ លោកជំទាវ ឧកញ៉ា ជីប យុទ្ធារី អគ្គនាយិការមជ្ឈមណ្ឌលព័ត៌មាន CEN តែងតែចាត់ចែង នាំយកអំណោយស្បៀងអាហារផ្សេងៗ ចែករំលែកជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋក្រីក្រជាញឹកញាប់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×