ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនធំ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បានស្គាល់ច្បាស់ហើយ តារាសម្តែងស្រីសុិចស៊ី និងសាច់សខ្ចី ដេនី ក្វាន់ ដែលត្រូវបានមើលឃើញថា នាងពិតជាបាននិងកំពុងរស់នៅក្នុងជីវិតហាយសូរ ជាមួយផ្ទះវីឡា ឡានទំនើប និងប្រើប្រាស់សម្ភារៈនិយមមានតម្លៃ ដែលទាំងអស់នេះ ក៏ព្រោះតែការខិតខំប្រឹងប្រែងរកស៊ី និងរហូតទទួលបានភាពជោគជ័យ លើមុខជំនួញផ្ទាល់ខ្លួនរបស់នាង។ លើសពីនេះ នាងក៏កាន់តែទទួលបានភាពទាក់ទាញ និងគាំទ្រពីមហាជនជាច្រើន ក៏ដោយសារមានរូបរាងមុខមាត់ស្រស់ស្អាត បន្ទាប់ពីកែសម្រស់សឹងតែមួយតួខ្លួនអស់រាប់ម៉ឺនដុល្លារឯណោះ។

ងាកមកចាប់អារម្មណ៍ពីជីវិតគូវិញ កាលពីពេលកន្លង ដេនី ក្ខាន់ ក៏ធ្លាប់បានបង្ហាញមុខគូស្នេហ៍ ធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង កាលពីអំឡុងឆ្នាំ២០១៨ ដោយបុរសរូបនោះ គឺជាពាណិជ្ជករលក់ឡានមានឈ្មោះថាលោក ចាន់ មករា។ ប៉ុន្តែ ក្រោយពីស្ងាត់ ពោលគឺលែងឃើញអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាល ផ្អែលល្អែមជាមួយគ្នាដូចៗមុន ស្រាប់តែមួយរយៈពេលផ្ទុះកូវីដ ក៏លេចឮថា ដេនី ក្វាន់ បានបែកគ្នាជាមួយលោក ចាន់ មករា ហើយ។

អ្វីដែលកាន់តែច្បាស់នោះ ថ្មីៗនេះ តារាសម្តែងស្រីល្បីឈ្មោះព្រោះរឿងស្លៀកស៊ិចស៊ីរូបនេះ បានសម្រេចទម្លាយប្រាប់ហ្វេនៗ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា នៅពេលនេះ នាងចង់បានបុរសម្នាក់មកស្អំបេះដូង ប៉ុន្តែ ហាក់ដូចជាពិបាកប្រៀបដូចស្វែងរកម្ជុលក្នុងសមុទ្រអុីចឹង។

ក្នុងនោះ តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន ដេនី ក្វាន់ បានបង្ហោះសារប្រកាសរកបុរសស្មោះស្នេហ៍ម្នាក់ និងនិយាយហាក់ដាក់ខ្លួន ទាបខ្លាំងបានជាគ្មានប្រុសស្រឡាញ់បែបនេះថា៖ «ចង់មានមនុស្សម្នាក់ក្នុងបេះដូង តែរកមិនបានសោះ ឬមកពីយើងមិនមែនជានារីហាយសូ គ្មានសម្ភារៈនិយមដូចគេ»។
ក្រោយពីបានឮពាក្យបែបនេះ បានធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ក្នុងនោះអ្នកខ្លះបានលាន់មាត់ថា៖ «ហាយសូប៉ុណ្ណឹងហេីយនៅ ថាអត់ទៀត ដាក់ខ្លួនម្ល៉េះចែ!, បងល្អពេកហេីយ ប្រុសៗមិនហ៊ានប្រាថ្នាទេ ខ្លាចបងមេីលមិនឃេីញគេ, មកពីចែគីឡូធ្ងន់ពេក ទើបគែមិនហ៊ាន….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












