ស្តី្រជនជាតិវៀតណាមម្នាក់បានស្លាប់ក្រោយពេលទទួលបានការវ៉ាក់សាំងកូវីដ១៩ អាស្ត្រាសេនីកាក្នុងប្រទេសវៀតណាម។ ក្នុងនោះ ក្រសួងសុខាភិបាលវៀតណាមនិយាយថា ការស្លាប់របសស្រី្តខាងលើនេះ ក្រោយពេលនាង ទទួលបាននូវការចាក់ដូសទី១នៃវ៉ាក់សាំងអាស្រា្តសេនីកា ហើយការស្លាប់របស់ស្ត្រីខាងលើគឺស្ថិតនៅក្នុងខេត្ត An Giang។
ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា៖ នេះគឺជាករណីកម្របំផុតចំពោះការចាក់វ៉ាក់សាំងកូវីដ១៩។
ប្រទេសវៀតណាមបានប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩ អាស្ត្រាសេនីកា ដើម្បីចាក់ជូនពលរដ្ឋខ្លួនបានប្រមាណ៧៥ម៉ឺននាក់ហើយ ដើម្បីប្រឆាំមេរោគ។ចំនួននេះគឺរាប់បញ្ចូលចាប់តាំងពីកម្មវិធីចាក់វ៉ាក់សាំងបានចាប់ផ្តើមក្នុងកំឡុងដើមខែមីនាមក។
ក្នុងនោះកាលពីសប្តាហ៍មុន ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍ករណីឆ្លងថ្មីចំនួន៤៧នាក់ ដោយកើនឡើងករណីសរុប ៣១៣៧នាក់ រួមអ្នកស្លាប់៣៥នាក់។
ប្រទេសវៀតណាមគឺជាប្រទេសចុងក្រោយបង្អស់ដែលមានករណីស្លាប់ ដោយសារវ៉ាក់សាំង អាស្រ្តាសេនីកា ខណៈដែលប្រទេសកាណាដាបានរាយការណ៍ពីការស្លាប់លើកទី ២ របស់ខ្លួននាពេលថ្មីៗនេះ រួមជាមួយប្រទេសដទៃទៀត។
ក្នុងនោះស្ត្រីអាយុ ៥០ ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺឈាមកកដ៏កម្រមួយ បន្ទាប់ពីទទួលថ្នាំបង្ការកូវីដ១៩។ ជាមួយគ្នានេះដែរ ដំណឹងនៃការស្លាប់លើកទី ២ បានកើតឡើងនៅពេលដែលគណៈកម្មាធិការប្រឹក្សាជាតិស្តីពីការចាក់ថ្នាំបង្ការបានបញ្ជាក់ថាវ៉ាក់សាំង Pfizer និង Moderna គឺជាវ៉ាក់សាំងដែលពេញចិត្តសម្រាប់ប្រជាជនកាណាដាហើយបានព្រមានពលរដ្ឋឱ្យថ្លឹងថ្លែងហានិភ័យនៃការចាក់វ៉ាក់សាំងជាបន្ទាន់ជាងការរង់ចាំការចាក់ថ្នាំបង្ការ។
យ៉ាងណាមិញ ប្រទេសន័រវែសក៏បានរាយការណ៍ផងដែរអំពីការស្លាប់ទាក់ទងនឹង វ៉ាក់សាំងអាស្រ្តាសេនីកាចំនួន ២ នាក់បន្ថែមទៀតនាពេលថ្មីៗនេះ ហើយប្រទេសអ៊ីតាលីបានឃើញថាមានមនុស្ស ៤ នាក់បានស្លាប់ទាក់ទងនឹងវ៉ាក់សាំងនេះដូចគ្នា។
ដោយឡែក ចក្រភពអង់គ្លេសក៏បានឃើញមនុស្សសរុបចំនួន ១៦៨ នាក់ដែលមានបញ្ហាឈាមកកដ៏កម្របន្ទាប់ពីបានចាក់វ៉ាក់សាំងនេះដោយ ៣២ នាក់កំពុងវិវត្តន៍បញ្ហាឈមកក។
រហូតមកដល់ពេលនេះ មិនមានទិន្នន័យណាមួយ នៅទូទាំងពិភពលោកដែលបង្ហាញពីចំនួនអ្នកស្លាប់ដែលបានពាក់ព័ន្ធជាមួយនឹងវ៉ាក់សាំង អាស្រា្តសេនីកាទេ ប៉ុន្តែភាគច្រើនត្រូវបានគេរាយការណ៍លម្អិតអំពីអ្នកជំងឺដែលរងពីបញ្ហការកកឈាម។
រដ្ឋាភិបាលវៀតណម បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងពន្លឿនអត្រានៃការចាក់ថ្នាំបង្ការមេរោគ ដោយមានវ៉ាក់សាំងចំនួន ៩២៨,៨០០ ដូសត្រូវបានផ្តល់អោយត្រឹមថ្ងៃទី ១៥ ខែឧសភាខាងមុខនេះ៕
ប្រភព៖ The Thaiger News / Chiang Rai Times
រក្សាសិទ្ធិដោយ៖CEN

