Friday, February 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូងថា ដល់ពេលចាត់វិធានការលើកូរ៉េខាងជើងហើយ

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បាននិយាយកាលពីថ្ងៃច័ន្ទថា លោកមើលឃើញថាឆ្នាំចុងក្រោយរបស់លោកនៅក្នុងតំណែងជាប្រធានាធិបតី និងជាឱកាសចុងក្រោយដើម្បីទទួលបានសន្តិភាពយូរអង្វែងជាមួយប្រទេសកូរ៉េខាងជើងនោះ លោកបាននិយាយថា វាដល់ពេលដែលលោកត្រូវចាត់វិធានការហើយ ចំពេលមានការពិភាក្សាដែលជាប់គាំងជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយាង។

ការអត្ថាធិប្បាយរបស់លោកមូននេះបានធ្វើឡើងនៅក្នុងសុន្ទរកថាក្នុងឆ្នាំទី៤របស់លោកដែលជាឆ្នាំចុងក្រោយជាប្រធានាធិបតី ហើយការថ្លែងរបស់លោកក៏បានធ្វើឡើងមុនកិច្ចប្រជុំកំពូលលើកដំបូងជាមួយប្រធានាធិបតីអាមេរិក លោកចូបៃដិននៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ២១ ខែឧសភាខាងមុខផងដែរ។

ប្រធានាធិបតីកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងអាចជំរុញឱ្យសហរដ្ឋអាមេរិកស្វែងរកការទាក់ទងជាមួយកូរ៉េខាងជើងបាន បើទោះបីជាលោក បៃឌិន បានបង្ហាញពីចំណាប់អារម្មណ៍តិចតួចក្នុងការធ្វើឱ្យកូរ៉េខាងជើងក្លាយជាប្រទេសអាទិភាពកំពូលក៏ដោយ។
លោកមូនបាននិយាយថា “ខ្ញុំនឹងពិចារណារយៈពេលមួយឆ្នាំទៀតនៃអាណត្តិរបស់ខ្ញុំគឺជាឱកាសចុងក្រោយហើយ ដើម្បីផ្លាស់ប្តូរពីសន្តិភាពមិនពេញលេញឆ្ពោះទៅរកសន្តិភាពមួយដែលពេញលេញរហូតទៅ” ។ ឥឡូវនេះពេលវេលាសម្រាប់ការពិភាក្សាវែងឆ្ងាយក៏កំពុងឈានដល់ទីបញ្ចប់ហើយ នេះវាដល់ពេលត្រូវចាត់វិធានការហើយ” ។

រដ្ឋបាលរបស់បៃឌិន បាននិយាយថា ការងាកទៅរកទីក្រុងព្យុងយាងហាក់មិនទាន់ត្រូវបានឆ្លើយតបនោះទេ ហើយនាពេលថ្មីៗនេះ ខ្លួនបានបញ្ចប់ការត្រួតពិនិត្យគោលនយោបាយមួយដែលបានអំពាវនាវឱ្យមានការប្រើប្រាស់ការទូតជាក់លាក់មួយ ដើម្បីស្វែងរកគោលដៅក្នុងការសម្រេច និងឆ្ពោះទៅរកការបញ្ចុះបញ្ចូលប្រទេសកូរ៉េខាងជើងឱ្យបញ្ចប់ការផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយលោក បៃឌិន មិនបានបង្ហាញពីសញ្ញាណាមួយនៃការបន្ធូរបន្ថយទណ្ឌកម្មដែលខ្លួនបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់លោកមូន ក្នុងការចាប់ផ្តើមគម្រោងសេដ្ឋកិច្ច និងទេសចរណ៍ជាមួយកូរ៉េខាងជើងនោះទេ។ក្នុងនោះសេតវិមាន ក៏មិនបានតែងតាំងប្រេសិតពិសេសរបស់ខ្លួនដើម្បីដោះស្រាយបញ្ហានោះទេ។

យ៉ាងណាមិញ នៅក្នុងសុន្ទរកថារបស់លោកមូនបាននិយាយថា លោកមិនគិតថាកូរ៉េខាងជើងកំពុងច្រានចោលការសន្ទនានោះទេ ប៉ុន្តែលោកកំពុងរង់ចាំការវាយតម្លៃបន្ថែមទៀតលើគោលនយោបាយរបស់សហរដ្ឋអាមេរិក។
កិច្ចប្រជុំកំពូលអន្តរកូរ៉េចំនួន ៣លើក និងកូរ៉េខាងជើងអាមេរិកចំនួន ២លើក លោកបាននិយាយថា កិច្ចប្រជុំកំពូលចាប់តាំងពីឆ្នាំ ២០១៨ គឺមិនបានដោះស្រាយបញ្ហានុយក្លេអ៊ែរទេ ប៉ុន្តែប្រទេសទាំងនេះបានជួយដោះស្រាយភាពតានតឹង និងរក្សាសន្តិភាព ដោយជំនួសការបង្ហាញការទូតគឺជាគន្លឹះវិញ។
លោកមូនបាននិយាយថា “ប្រសិនបើមានឱកាសដើម្បីចាប់ផ្តើមពេលវេលានៃសន្តិភាពឡើងវិញ និងជំរុញដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន” ។
ខ្ញុំទន្ទឹងរងចាំប្រទេសកូរ៉េខាងជើងឆ្លើយតបជាវិជ្ជមាន។

សូមជម្រាបថា រដ្ឋាភិបាលកូរ៉េខាងជើងធ្វើការរិះគន់ និងសើចចំអកដល់កូរ៉េខាងត្បូងជានិច្ចកាល ហើយកាលពីឆ្នាំមុនកូរ៉េខាងជើងក៏បានបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េដែលបានសាងសង់នៅលើទឹកដីរបស់ខ្លួនផងដែរ។ ប៉ុន្តែការបំផ្លាញការិយាល័យនេះ មិនបានសាកល្បងអាវុធនុយក្លេអ៊ែរឬមីស៊ីលរយៈចម្ងាយឆ្ងាយទេចាប់តាំងពីឆ្នាំ ២០១៧ មក៕

ប្រភព៖ Japan Today
រក្សាសិទ្ធិដោយ៖CEN

×